Home ព័ត៌មានជាតិ សុខាភិបាល តេស្តកូវីដ១៩ ...

តេស្តកូវីដ១៩ : ប្រមុខការទូតកម្ពុជានិងមនុស្សជាង ១ពាន់នាក់ទៀតអវិជ្ជមាន

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ និងលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជាច្រើនរូបផ្សេងទៀត រួមទាំងអ្នកកាសែត ដែលបានធ្វើតេស្តលើកទី៣ ដើម្បីរកវីរុសកូវីដ ១៩ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ គឺលទ្ធផលបានបង្ហាញថា អវិជ្ជមានទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី សុខុន បានអះអាងថា តេសកូវីដ ១៩ លើខ្លួនលោកព្រឹកមិញនេះក៏អវិជ្ជមានដែរ។លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកតាមបណ្តាញសង្គមថា ” សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ ដូចគ្នានឹងលទ្ធផលនៃការធ្វើតេស្តជូនសម្តេចតេជោនិងក្រុមគ្រួសារសម្តេចដែរ ខាងខ្ញុំឯណេះក៏បានលទ្ធផលអវិជ្ជមានទាំងអស់គ្នាដែរ” ។

ប្រមុខការទូតកម្ពុជាក៏បានចែករំលែកទៀតថា ” ខ្ញុំសូមអរគុណដ៏ស្មោះដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើតេស្ត ផ្តល់ដំបូន្មានល្អ និងតាមដានសុខភាពក្រុមគ្រួសារខ្ញុំ និងខ្ញុំ ក៏ដូចជាសុខភាពមន្ត្រី បុគ្គលិក ក្នុងក្រសួងការបរទេសផង ” ។

ចំណែកលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់តាមតេឡេក្រាមនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះថា ការធ្វើតេស្តកូវីដ១៩លើរូបលោក គឺអវិជ្ជមាន។ “ខ្ញុំបានទទួលចម្លើយរួចហើយ គឺអវិជ្ជមានទាំងអស់ អ្នកដែលធ្វើតេស្តកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា”។

យោងតាមលទ្ធផលការធ្វើតេស្តលើកទី៣ (ព្រឹត្តិការណ៍ ៣ វិច្ឆិកា ) កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា គឺអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ១១៩៥ នាក់ សម្រាប់ការធ្វើតេស្តលើកទី៣ ទទួលលទ្ធផល «អវិជ្ជមានកូវីដ១៩» ទាំងអស់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...