Home ព័ត៌មានជាតិ សេដ្ឋកិច្ច កសិករ​អះអាងថា...

កសិករ​អះអាងថា​តម្លៃ​ស្រូវ​ឆ្នាំនេះ​រាង​ប្រសើរ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កសិករ​ដែល​កំពុងតែ​ប្រមូល​ផល​ស្រូវ​ហើយ​លក់​ទាំង​សំណើម​ទៅ​ឲ្យ​ឈ្មួញ បាន​អះអាងថា តម្លៃ​ស្រូវ​នៅក្នុង​ឆ្នាំនេះ​គឺ​បាន​គ្រាន់បើ ។

លោក ហ៊ិ​ន ហឿន ជា​កសិករ​ដែល​កំពុង​តែ​ប្រមូល​ផល​ស្រូវ​និង​កើប​លក់​ភ្លាមៗ​ដល់​ឈ្ម​ញ​កណ្តាល​នៅ ខេត្ត​ព្រៃវែង បាន​អះអាង​តាម​ទូរស័ព្ទ​ថា តម្លៃ​លក់​តាំងពី​ខែតុលា មកដល់ពេលនេះ គឺ​នៅក្នុង រង្វង់​ពី ៩០០ ទៅ ១០០០ រៀល​តិចតួច នៅក្នុង​មួយ​គីឡូក្រាម ។

​លោក​បាន​អះអាងថា តម្លៃ​នេះ​ហាក់​ប្រសើរ​ជា​ឆ្នាំមុន ដោយ​កាលនោះ​ឈ្មួញ​ទម្លាក់​ថ្លៃ​ដល់​ទៅ ៧០០ ទៅ ៨០០ រៀល​ប៉ុណ្ណោះ ។

​លោក តឿន ណា​ង ជា​កសិករ​នៅ​ស្រុក​ដងទង់​ខេត្ត កំពត ឯណោះ​វិញ បាន​អះអាងថា ឆ្នាំនេះ​ឈ្មួញ កណ្តាល​ចុះមក​ទិញ​ដល់​វាលស្រែ​មួយ​គីឡូក្រាម​ថ្ងៃមុន ១០០០ រៀល​ទេ តែ ថ្ងៃនេះ គឺ​ឡើង​បន្តិច គឺ ១០១០ រៀល ។
​លោក​បានបញ្ជាក់ ” ឆ្នាំនេះ​ឈ្មួញ​ដូចជា​មិន​ក្រ​ឡូ​ក​ថ្លៃ​ស្រូវ​ទេ តម្លៃ​ល្អ ហើយ​ថេរ​រហូត​តាំងពី​ប្រមូល​ផង​មក “៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...