ដោយៈចាន់តូ/ភ្នំពេញ : យុវជន៣នាក់ស្លាប់រណូករណែកលើផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងត៍មកពីក្រោយបុកហើយកិនអូសម៉ូតូជាប់ក្រោមរថយន្តជាច្រើនម៉ែត្រកាលពីម៉ោងជាង៩ យប់ថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកាតាមបណ្ដោយផ្លូុវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។

ជនរងគ្រោះដទី ១.មោះ នង វស្សា អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។២ឈ្មោះ ជូ ចេង អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ទី ៣ឈ្មោះ គន់ សុខឃឿន អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ពួកគេជាកម្មករសំណង់។ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាយុវជន៣នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកភ្នំពេញ1GX-6855 បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង។ ខណ:ពេលមកដល់ចំណុចកើតហេតុក៏មានរថយន្ដដឹកម៉្សៅសុីម៉ង់ត៏មួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ3D-1148 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ក៏រេចង្កូតបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ទាំង៣នាក់។កៃកុងរថយន្ដត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិដើម្បីធ្វើការសាកសួរនិងរងចាំប្រគល់ឲ្យជំនាញក្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាសវែងយករថយន្ដនិងម៉ូតូយកទៅរក្សារទុកស្នងការរាជធានីភ្នំពេញ។ងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះទាំង៣នាក់ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យរៀងៗខ្លួនទៅតាមប្រពៃណី៕