Home ព័ត៌មានជាតិ សង្គម ភូមិ​ល្អ ភូមិ...

ភូមិ​ល្អ ភូមិ​ត្រពាំង​ទ្រាំង និង​ភូមិ​ដែកភ្លើង ភាគច្រើន​ជា​អ្នក​ចំណូលស្រុក​

​ដោយៈ​ម៉េង​ឆៃ​/ ក្រចេះ ​: លោក ព្រុំ​សុខា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្តក្រចេះ កាលពីថ្ងៃទីទី​១៤​ខែវិច្ឆិកា​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ស្ថានភាព​រួម​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​ស្ថានភាព​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​រដ្ឋបាល​នៅ​ភូមិ​ល្អ ភូមិ​ត្រពាំង​ទ្រាំង និង​ភូមិ​ដែកភ្លើង ដែលជា​ភូមិ​ឧបសម្ព័ន្ធ​របស់​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

​តាមរយៈ​ការស្វែងយល់​ក្នុងចំណោម​ប្រជាជន​២៥៨​គ្រួសារ​ស្មើនឹង​មនុស្ស​១.៥៤៨​នាក់​ដែល​កំពុង​រស់នៅ​បច្ចុ​ប្បន្ន​ក្នុងភូមិ​ល្អ​នេះ ភាគច្រើន ជា​អ្នក​ចំណូលស្រុក ដែលមាន​ចំនួន​ប្រមាណ​ជា ៦០​ភាគរយ ហើយ​ចំនួន​ប្រមា​ណ ៤០​ភាគរយ ទៀត គឺជា​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង ដែល​រស់នៅក្នុង​មូលដ្ឋាន​នេះ តាំងពី​យូរលង់​ណាស់​មកហើយ​។

​ដោយឡែក​នៅ​ភូមិ​ត្រពាំង​ទ្រាំង​និង​ភូមិ​ដែកភ្លើង​ក្រុមការងារ​បាន​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រមាណ ២០០​នាក់ តំណាងឱ្យ​បងប្អូន ៤៣៨ គ្រួសារ​(​មនុស្ស​សរុប ១.៧៨៥ នាក់ ) នៅក្នុង​បរិវេណ​វត្ត​រុក្ខ​រត្ត​នា​រាម​ត្រពាំង​ទ្រាំង​។

​ក្នុងចំណោម​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ទាំងពីរ​នេះ ភាគច្រើន ក៏​ជា​អ្នក​ចំណូលស្រុក​ដែលមាន​ចំនួន​ប្រមាណ ៧០​ភាគរយ​(​មកពី​ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង​…) ឯ ៣០​ភាគរយ ទៀត​គឺជា​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នង​។​

​ក្នុងឱកាស​ជំនួប​សំណេះសំណាល​នេះ លោក​រដ្ឋមន្ត្រី ព្រុំ សុខា ប្រធាន​ក្រុមការងារ បាន​ថ្លែង​កោតសរសើរ​ក្នុង​នាម​សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ជូន​ចំពោះ​ស្មារតី​សាម​គ្គីភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ឧបសម្ព័ន្ធ​ទាំងបី ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម ចំពោះ​បុព្វ​ហេតុ​កសាង ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​សង្គមជាតិ​រយៈពេល​កន្លងមក ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​ជា​រៀង​ដរាប​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...