សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា បានចុះអនុស្សរណៈយោគយល់គ្នា

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា​បាន​ចុះអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ដោយមានរៀបចំពិធីចុះ​អនុស្សរណៈ​យោគ​យល់គ្នាក្នុងកិច្ចសហប្រតិបត្តិការ​រវាង​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុន មុីលវើក​ខេមបូឌា ម៉ាក្រូអុីនសួរ៉េន ភីអិលស៊ី ហៅកាត់ ប៊ីម៉ាខេមបូឌា។

បើតាមការបញ្ជាក់ពីលោកស្រី អារគីម អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថាៈ ការចុះអនុស្សរណៈយោគយល់គ្នា​នា​ថ្ងៃនេះបានបញ្ជាក់ពីការចាប់ផ្ដើមនៃសេចក្តីប្រាថ្នារួមគ្នាក្នុងការផ្ដល់តម្លៃតបស្នងទៅឱ្យគ្នាទៅវិញទៅមកតាម​រយៈការផ្សព្វផ្សាយទៅលើទស្សនៈវិស័យរវាងគ្នានិងគ្នា ក្នុងនោះមានដូចជាបង្កើតភាពជាដៃគូរវាងសហភាព​សហ​ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា​​ខេត្ត​​កំពង់ឆ្នាំងនឹងជួយផ្សព្វផ្សាយអំពីប៊ីម៉ាជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។

ប៊ីម៉ានឹងជួយគាំទ្រដល់សកម្មភាពការងារសង្គម និងកីឡារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងបង្កើត​​ការងារសម្រាប់យុវជនក្នុងតំបន់ផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular