ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ អាងហែលទឹកថ្លាដំបូងបំផុតលើពិភពលោក ឈ្មោះថា Sky Pool ដែលសំយ៉ុងនៅចន្លោះដំបូលអគារកម្ពស់១៥ម៉ែត្រចំនួន២ប្លុកអាគារ ទីបំផុតជិតសង់រួចរាល់ហើយ ពោលគឺយឺតជាងកាលកំណត់១ឆ្នាំ។
អាងហែលទឹកយកស្ទីលតាមអាងចិញ្ចឹមត្រីនេះត្រូវបានលើកយកដាក់លើដំបូលអាគារដោយដងសន្ទូចចល័តធំបំផុតនៅលើពិភពលោក បន្ទាប់ពីបានធ្វើដំណើរចម្ងាយ ៧.៥៩៦គីឡូម៉ែត្រពីកន្លែងសាងសង់នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក។
អ្នកហែលទឹកនឹងអាចរីករាយទស្សនាទេសភាពនៅកណ្តាលទីក្រុងឡុងដ៍ នៅពេលដែលអាងហែលទឹកនេះសង់រួចរាល់នៅចន្លោះអាគារនៅក្នុងតំបន់លំនៅដ្ឋានថ្មីក្នុងសង្កាត់ណាញអេម ខ័ណ្ឌវ៉ូចហល់។
អាងហែលទឹក Sky Pool ដែលអមជាមួយកន្លែងស្ប៉ារដូវស្លឹកឈើជ្រុះនៅលើដំបូលនិងដើមអូរ៉ែងជើរី គឺជាស្នាដៃឯកនៃការអភិវឌ្ឍលំនៅដ្ឋានតម្លៃ១ ពាន់លានអឺរ៉ូនៅជាប់ស្ថានទូតអាម៉េរិកថ្មី។ គេមិនដឹងថាតើអាងហែលទឹកនោះមានតម្លៃប៉ុន្មាននោះទេ៕
អាងហែលទឹក Sky Pool នៅទីក្រុងឡុងដ៍ជិតសាងសង់រួចរាល់