Home ហោរាសាស្ត្រ ថ្ងៃទី​១៥ ខែវ...

ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឃើញថា ដំណើរ​ជីវិត​មាន​ភាពល្អ​ខ្លះ អាក្រក់​ខ្លះ​លាយឡំ​គ្នា ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​បើ​ពុំនោះ ផល​អាក្រក់​នឹង​កើតមាន​ទៀត​ជាក់​ជាពុំខាន​។​នាពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើនតែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​រកាំចិត្ត​ខ្លះៗ​ដោយសារ​ការ​ប្រច័ណ្ឌ​កំពុង​លុកលុយ​ច្រើន​រៀងៗ​ខ្លួន​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់​ពិសេស​បញ្ហា​ប្រាក់កាស​និងរ​ង្គៀ​ស​ចិត្ត​គ្នា​បញ្ហា​ផលប្រយោជន៍​តែម្តង​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​អំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​អ្នកខ្លះ​រក​គ្រាន់ បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​ការរស់នៅ​ងាយ​កើត​បញ្ហា​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ផងដែរ ហេតុនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​ធ្វើ​មិនដឹងមិនឮ​រឿង​រាវ​មួយចំនួន​ទើប​ប្រសើរ​ហោង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេពី​ព្រោះ​ជួន​រកាំចិត្ត​ជួន​ផ្អែមល្ហែម​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ចាប់​តាំងតែ​ពី​ដើម​សប្តាហ៍​រហូត​ឈានដល់​ចុង​សប្តាហ៍​ថ្ងៃអាទិត្យ​នេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ ជានិច្ច​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ដោយសារតែ​បញ្ហា​ប្រាក់កាស និង​ការ​ប្រកែប្រកាន់​ច្រើន​ជាប់​ខ្លួន​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ដោយសារ​មុខរបរ​មិន​កាក់កប ហើយ​អ្នកខ្លះ​ចំណាយ​ច្រើន​អនេក ឯ​ចំណូល​តិចតួច​ស្ទើរ​ដោះស្រាយ​ជីវ​ភាពមិន​គ្រាន់​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួន​ផ្អែម​ជួន​រកាំរកូស ហេតុនេះ​យក​ល្អ​មិនត្រូវ​សម្លឹង​ចាប់កំហុស​គ្នា នាំ​ឈាន​មិន​ដល់​ខ្លោង​ទា្វរ​អាពាហ៍ពិពាហ៍​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ហេតុនេះ​បើ​ចង់​កាន់​កិច្ចការងារ តូចធំ​ឃើញថា​តែង​រលូន​ល្អ​ទៅមុខ​គ្រាន់​ជាទី​គាប់ចិត្ត​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំរោង
​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំរោង​បើទោះបី​ខែ​នេះ​ឃើញថា​ដំណើរ​ជីវិត​មិនបាន​ទទួលរង​ផលប៉ះពាល់​ក្តៅ​ប៉ុន្តែ​បញ្ហា​អាក្រក់​មួយចំនួន​ឈានចូល​កើត​ព្រោះតែ​បញ្ហា​ភាពជឿជាក់​ខ្លួនឯង​ពេក​ប៉ុណ្ណោះ​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំម្សាញ់​នាពេលនេះ​លោកអ្នក​ធ្វើ​អ្វី​មិនសូវ​ផ្តល់​ផល​ត្រឡប់មកវិញ​ទេ ហើយ​បើ​មាន​ពឹងពាក់​អ្នកដទៃ​ក៏​តែង​គេ​មិន​ជួយ​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញថា​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​បើ​ចង់​សម្រេចចិត្ត​ឬ​ធ្វើ​អ្វី មួយ​ឃើញថា​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​គាប់ប្រសើរ​ជានិច្ច​។​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ផងដែរ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ចាប់​តាំងតែ​ពី​ដើមខែ​មក ហើយ​ឈានដល់​ពាក់កណ្តាល​ដើមខែ​វិច្ឆិកា​នេះ​ដំណើរ​ជីវិត​នៅតែ​ល្អប្រសើរ​គ្រាន់​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ស្វា​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​មិនសូវ​ជា​ល្អប្រសើរ​ប៉ុន្មាន​ទេ ហេតុនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​តស៊ូ​ជាមួយ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ណាស់ ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​និង​តស៊ូ​ជាមួយ​បញ្ហា​បន្តិច​ទើប​គ្មាន​ពាក្យ​ថា អស់សង្ឃឹម​ឬ​ប្រឈម​បញ្ហា​មួយចំនួន​ចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មិនសូវ​បាន​យកចិត្ត ទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការ​មួយចំនួន​ធ្វើ​ងាយ​ឆាប់​ចប់​និង​ទទួលផល​វិញ​គ្រាន់​គាប់ប្រសើរ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ​ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​សប្តាហ៍​នេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​ក៏​ជឿនលឿន​គួរសម​ដែរ​។​ការរស់នៅ​របស់លោក​អ្នក​នៅថ្ងៃនេះ​វិញ​តែមាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំឱ្យ​ខ្វាយខ្វល់​ជា​ញឹកញាប់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​ប្រចាំខែ​របស់​លេខា...

​ដោយ​: គូលែន / សៀមរាប​: ន...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ក្រុមហ៊ុន ANA នឹង​បន្ត​កា...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

ពេទ្យ​ឯកជន​ម្នាក់ ត្រូវ​ស...

​ដោយៈ ស​រិ​ទ្ធ / ស្វាយរៀង...