បារម្ភ​ផ្ទុះ​សង្គ្រាម ប្រសិនបើ​ឆ្មាំ​សមុទ្រ​ចិន​អាច​ប្រើ​អាវុធ​លើ​នាវា​ជប៉ុន​និង​អាម៉េរិក​

​ប្រែ​សម្រួលៈ​វាសនា​៖​នាវា​ឆ្មាំ​សមុទ្រ​ចិន​ក្នុងពេល​ឆាប់​នឹង​អាច​បំពាក់​អាវុធ ហើយ​អាច​វាយប្រហារ​លើ​នាវា​អាម៉េរិក​និង​ជប៉ុន​ដែល​បើក​ចូល​ក្នុង​ដែនទឹក​ចិន​ដោយ​ខុសច្បាប់ នេះ​បើ​តាម​អត្ថបទ​មួយ​ដែល​ត្រូវ​​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​កងទ័ព​រំដោះ​ប្រជាជន​ចិន​។​

​អត្ថបទ​សម្តែង​មិត​ផ្ទាល់ខ្លួន​ដែល​ដំបូង​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​យោធា​Alpha Military Review ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ពួក​អ្នកវិភាគ​យោធា​អាម៉េរិក ដែល​ថា​សភា​អាម៉េរិក​​អាច​នឹង​អនុញ្ញាត​អោយ​នាវា​ស៊ីវិល​បំពាក់​កាំភ្លើង ដើម្បី​តតាំង​នឹង​កងទ័ពជើងទឹក​ចិន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​។​

​អត្ថបទ​បាន​ចោទសួរ​ថា បើ​អាម៉េរិក​និង​ជប៉ុន​មិន​ពាក់ព័ន្ធ​បង្ក​បញ្ហា​ក្នុង​ដែនទឹក​ក្រោម​យុត្តាធិការ​របស់​ចិន​ទេ ហេតុ​អី​ពួកគេ​ព្រួយបារម្ភ​?​។​«​កង​ឆ្មាំ​សមុទ្រ​ចិន​ជា​អង្គភាព​ស្របច្បាប់​ដើម្បី​ចាត់ការ​ពួកចោរ​​ប្លន់​។​ពង្រាង​ច្បាប់​ឆ្មាំ​សមុទ្រ​ថ្មី​នេះ​នង​ផ្តល់​សិទ្ធិ​ដល់​កង​ឆ្មាំ​សមុទ្រ​ចិន​នូវ​សិទ្ធិ​ប្រើ​កម្លាំង​។​បើ​អាម៉េរិក​និង​ជប៉ុន មិន​ពាក់ព័ន្ធ​ក្នុងការ​បង្ក​បញ្ហា​ក្នុង​ដែនទឹក​ក្រោម​យុត្តាធិការ​របស់​ចិន​ទេ ហេតុ​អ្វី​ពួក​គេ​ព្រួយ​​បារម្ភ​?»​។​

​អត្ថបទ​បាន​បន្ថែមថា « ការអនុញ្ញាត​អោយ​កង​ឆ្មាំ​សមុទ្រ​ប្រើ​កម្លាំង មានន័យថា អាម៉េរិក​និង​ជប៉ុន​នឹង​ប្រឈម​ហានិភ័យ​សន្តិសុខ​ធំ​ឡើង បើសិនជា​ពួកគេ​ជ្រៀតចូល​ក្នុង​ដែនទឹ​ករប់​ចិន​។​អ្វី​ដែល​ប្រព័ន្ធ​​ផ្សព្វផ្សាយ​របស់​គេ​ព្រួយបារម្ភ​គឺ​មិនមែន​ការការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ដែនសមុទ្រ​ស្របច្បាប់​របស់​ចិន​ទេ តែ​ការ​បង្ករឿង​ដ៏​គ្រោះថ្នាក់​នៃ​នាវា​របស់​ពួក​គេ​លើ​ចិន​។​ចិន​នឹង​អនុញ្ញាត​អោយ​កង​ឆ្មាំ​សមុទ្រ​​របស់ខ្លួន ប្រើ​កម្លាំង​ដើម្បី​គ្រាន់តែ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន​ដែល​នឹង​រំលោភ​ដែន​អធិបតេយ្យភាព​របស់​យើង​»​។​

​អត្ថបទ​ប្រើ​ពាក្យសម្តី​ខ្លាំងៗ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវកា​ររប់​កងទ័ព​រំដោះប្រជាជ​ន​ចិន និង​វា​បញ្ជាក់​អំពី​ភាពម៉ឺងម៉ាត់​របស់​ចិន​អំពី​បញ្ហា​នេះ​។​

​នៅ​ប៉ុន្មាន​ខែ​មកនេះ នាវា​ធំ​នៃ​កង​ឆ្មាំ​សមុទ្រ​ចិន​ត្រូវ​បាន​ក្រុម​លោក​ខាងលិច​ចោទប្រកាន់ថា​បាន​ជ្រៀតចូល​ដែនសមុទ្រ​នៃ​ប្រទេស​ដទៃ ។​កាលពី​ខែ​កក្កដា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវបាន​ចោទប្រកាន់ថា​បាន​បញ្ជូន​​នាវា​ឆ្មាំ​សមុទ្រ​មួយ​ចូល​ក្នង​ដែនទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅ​ចម្ងាយ​តែ​៣០​ម៉ៃ​ល៍ពី​អណ្តូងប្រេង​វៀតណាម​។​ទោះជា​យ៉ាងណា វា​ស្ថិត​ក្នុង​រង្វង់​ដែន​ទក​ដែល​ចិន​អះអាង​ថា​ស្ថិត​ក្នុង​អធិបតេយ្យ​​ភាព​របស់​ខ្លួន​។​

​ថ្លែង​កាលពី​ខែកក្កដា លោក​អ៊ែន​ឌ្រូ ស្កូបែ​ល អ្នកវិទ្យាសាស្ត្រ​នយោបាយ​ជាន់ខ្ពស់​ម្នាក់ នៅ​អង្គការ RAND Corporation មាន​មូលដ្ឋាន​នៅ​អាម៉េរិក និង​ជា​សាស្ត្រ​ចារ្យ​នៅ​សកលវិទ្យាល័យ Marine Corps បាន​និយាយថា «​នាវា​ឆ្មាំ​សមុទ្រ​ចិន ធំៗ​ជាង​នាវា​របស់​កងទ័ពជើងទឹក​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។​ពួក​វា​បំភ័យ អាច​បុក​ទូក​នេសាទ​និង​ប្រតិបត្តិការ​ដូច​នាវា​កងទ័ព​ជើង​ទឹក​ដែរ​»​។​

​លោក​បាន​បន្តថា «​ក្នុង​ទស្សនៈ​របស់​ចិន នេះ​ប្រហែលជា​ការជំរុញ​ផលប្រយោជន៍​របស់​គេ​នៅ​សមុទ្រ​ចិន​ខាងត្បូង ពង្រឹង​ការអះអាង​របស់​គេ ដោយ​ប្រើ​គ្រប់​ឧបករណ៍​នៃ​អំណាច​ជាតិ ហើយ​ក្នុងពេល​ជាមួយ​​គ្នា​ព្យាយាម​បញ្ចៀស​កុំ​អោយ​សភាពការណ៍​រីក​ធំ​កាន់តែ​អាក្រក់​ឡើង​»៕

​អាច​នឹង​មាន​ការប៉ះទង្គិច​ដោយ​អាវុធ​ក្នុង​សមុទ្រ បើ​កង​ឆ្មាំ​សមុទ្រ​ចិន​ប្រើ​អាច​វុ​ធ​ប្រឆាំង​នាវា​ឬ​ទូក​ដែល​ខ្លួន​គិត​ថា​រំលោភ​ចូលក្នុង​ដែនទឹក​របស់​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយសារតែ​ការ​​អះអាង​របស់​ចិន​ត្រួត​លើ​ការអះអាង​របស់​ប្រទេស​មួយចំនួន​ក្នុង​តំបន់ រីឯ​អាម៉េរិក​ក៏​មិន​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​របស់​ចិន​លើ​ដែន​ទឹកធំ​ល្វឹងល្វើយ​នេះដែរ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...