Home ព័ត៌មានអន្តរជាតិ ពួក​អ្នកគាំទ្...

ពួក​អ្នកគាំទ្រ​ត្រាំ​ជួបជុំ​នៅ​វ៉ាស៊ីនតោន​ដើម្បី​បង្ហាញ​ជំហរ​ចុងក្រោយ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ពួក​អ្នកគាំទ្រ​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្បាលរឹង​រាប់ពាន់​នាក់​បាន​ជួបជុំ​បង្ហាញ​ជំហរ​ចុងក្រោយ​របស់​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្រុង​វ៉ាស៊ីនតោន​ដោយ​ខ្លះ​ស្រែកថា​«៤​ឆ្នាំ​ទៀត​»​និង​បាន​បន្ទោស​លើ​ការលួចបន្លំ​ចំពោះ​ការ​ចាញ់ឆ្នោត ដែល​នឹង​បង្ខំ​អោយ​ប្រធានាធិបតី​រូបនេះ​ចាកចេញ​ពី​សេត​វិមាន​បន្ទាប់​ពី​កាន់តំណែង​បាន​តែ​មួយ​អាណត្តិ​។​

​លោក​ត្រាំ​ខ្លួន​លោក​បាន​ជិះ​រថយន្ត​កាត់​ហ្វូង​អ្នកគាំទ្រ​ក្នុង​ដំណើរ​ទៅ​លេង​កូន​គោល ដោយ​ញញឹម​កាត់​តាម​កញ្ចក់​បង្អួច​រថយន្ត​ទៅកាន់​ហ្វូងមនុស្ស​ដែល​ស្រែក​អបអរ​និង​កាន់​បដា​សរសេរថា​«​ប្រធានា​​ធិបតី​ល្អ​បំផុត​មិន​ដែន​ធ្លាប់មាន​» និង​«​ត្រាំ ២០២០ ៖​ធ្វើអោយ​អាម៉េរិក​អស្ចារ្យ​»​។​

​ប្រធានាធិបតី​ជិត​ចេញពី​តំណែង​រូបនេះ នៅតែ​អះអាងថា​មាន​ការលួចបន្លំ​ដ៏​ធំ និង​អះអាងថា​បាន​បានឈ្នះ​គូប្រជែង ចូ បៃ​ដិន ក្នុង​ការបោះឆ្នោត​ថ្ងៃ​៣​វិច្ឆិកា​។​

​យ៉ាងហោច​ណាស់​មនុស្ស​១​ម៉ឺន​នាក់ ដោយ​មួយចំនួន​តូច​បាន​ពាក់​ម៉ាស់​ការពារ​វីរុស បាន​មក​ជួបជុំគ្នា​នៅ​ទីលាន​សេរីភាព​របស់​ទីក្រុង មុន​ដើរ​ទៅកាន់​តុលាការ​កំពូល ។​អ្នកចូលរួម​ម្នាក់​បាន​និយាយថា​«​ប្រ​​ធានា​ធិបតី​ត្រាំ សម​នឹង​ឃើញ​អ្នកគាំទ្រ​នៅ​ពីក្រោយ​លោក លោក​សម​នឹង​ទទួកបាន​ការស្រឡាញ់​។​ខ្ញុំ​ជឿថា លោក​នឹង​ឈ្នះ​នៅ​ពេល​រក​ឃើញ​ការលួចបន្លំ​និង​បោកប្រាស់​ទាំងអស់​»​។​

​ដោយ​ក្រុម​ជី​លព​ល​ស្តាំនិយម​Proud Boys​ចូលរួម​ផង កម្លាំង​សន្តិសុខ​ដ៏​ច្រើន​ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​កុំអោយ​មាន​ការប៉ះទង្គិច​ជាមួយ​ក្រុមប្រឆាំង​ត្រាំ ដែល​ក៏បាន​ជួបជុំ​នៅក្រៅ​តុលាការ​កំពូល​។​

​ការជួបជុំ​គាំទ្រ​ត្រាំ​នេះ​កើត​ឡើង​នៅ​ពេល​ការ​បូក​សរុប​សន្លឹកឆ្នោត​ចុងក្រោយ បង្ហាញថា លោកចូ បដិន ឈ្នះ​លោក​ត្រាំ​ដាច់​សំរាប់​អង្គ​បោះឆ្នោត​តាម​រដ្ឋ ដោយ​បៃ​ដិន​ទទួលបាន ៣០៦​សម្លេង រីឯ​ត្រាំ​​បានតែ​២៣២​សម្លេង​។ សូមបញ្ជាក់​ថា បេក្ខជន​ម្នាក់​ត្រូវការ​អង្គ​បោះឆ្នោត​២៧០​ឡើង​ដើម្បី​ទទួលបាន​កៅអី​សេត​វិមាន​៕

​អ្នកគាំទ្រ​ត្រាំ​ជួបជុំគ្នា​នៅ​ក្រុង​វ៉ាស៊ីនតោន​និង​នៅ​ក្រៅ​តុលាការ​កំពូល​ដើម្បី​បង្ហាញ​ជំហរ​គាំទ្រ​បេក្ខជន​របស់​គេ​ជា​ចុងក្រោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular