Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រឡាយ​បេតុង​...

ប្រឡាយ​បេតុង​បាក់​ដាច់​ភាគច្រើន​កើត​មាននៅ​កន្លែង​លួច​ចោះ​អនាធិបតេយ្យ​

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈភ្លឺ​ប្រឡាយ​មេ​បេតុង​នៃ​ប្រព័ន្ធ​ក​ង្ហ​ត​ក្នុង​ខេត្តបាត់ដំបង ដែល​បាក់ ដាច់​ដោយសារ​ទឹក ជំនន់​កាល ពី​ក្នុង​ខែតុលា​ចំនួន​ប្រមាណ​៩០​កន្លែង ភាគច្រើន កើតមាន​នៅតាម​ចំណុច ដែល​គេ​ជីក​ចោះ​(​ជញ្ជាំង​ប្រឡាយ​បេតុង​)​ដោយ អ​នា ធិ​ប តេ​យ្យ​ខុស​បច្ចេកទេស​កាលពីពេល​កន្លងទៅ ។ នេះ​បើតាម​ការ​ញ្ជា​ក់រប​ស់លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រាប់ រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក​ប្រធាន​មន្ទីរ​និយាយ​ឱ្យដឹងទៀតថា ជញ្ជាំង​ប្រឡាយ​បេតុង​នៃ​ប្រព័ន្ធ ក​ង្ហ​ត​ត្រូវបាន​ជីក​ចោះ​យ៉ាង​អនាធិបតេយ្យ​ខុស​បច្ចេកទេស​រាប់សិប​ក​ន្លែ​ង ដោយ ម្ចាស់​ដីស្រែ​ធំ ៗ​នៅតាម​សងខាង​ប្រឡាយ​កាល​ពេល​កន្លង​ទៅហើយ​ត្រូវបានធ្វើ ការ​លប់​វិញ បន្ទាប់ពី​រដ្ឋបាលខេត្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​តឹងរឹង​រួចមក តែ​នូវ រាល់​ការ​លប់​វិញ​នោះ​មិនបាន​កិន​បង្ហាប់​ដោយ​គ្រឿងចក្រ​ទេ គឺ​គេ​ជាន់​ដោយ​ជើង​ជា មូ​លេ​ហ​តុ​នាំឱ្យ​ទឹកជំនន់​ហូរ​ខ្លាំង​ច្រោះ​បាក់​ដាច់​ជាច្រើន​កន្លែង​។​

លោក​ឡុង ផលគុណ បាន បញ្ជាក់ថា​គិត​មកដល់​ត្រឹម​ថ្ងៃទី​១៤​ខែវិច្ឆិកា ក្រុមការងារ​ធ្វើការ​ជួសជុល​បឋម ជា បន្ទាន់ តាម​គោល​ការណែនាំ​របស់លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​ទប់ទឹក​ទុក​បាន​ទាន់ពេលវេលា​។​ចំពោះ​ទំនប់​អាងទឹក​និង​ភ្លឺ​ប្រឡាយ​មេ​នាំ​ទឹក សម្រេចបាន​លទ្ធផល​ប្រមាណ​ជា ៣០ ភាគរយ​ភ្លឺ​ទំនប់​ប្រឡាយ​និង​អាងទឹក ដែល​បាន​ខូច​ដោយសារ​ទឹកជំនន់​នោះ ហើយ​។​

លោក​ឡុង ផលគុណ​និយាយ​ឱ្យដឹងទៀតថា​ភ្លឺ​ប្រឡាយ​មេ​ដែល​រង​ផល​ប៉ះ ពាល់​១២៥.៦៨០​ម៉ែត្រ ប្រឡាយ​រង​ប្រវែង​៨៨.០០០​ម៉ែត្រ​ប្រឡាយ​ស្រោចស្រព ៧៨.០០០​ម៉ែត្រ សំណង់​សិល្បៈកា ៨​កន្លែង​។​កន្លែង​សំខាន់ៗ​ត្រូវ​វេច​ខ្ចប់​ទឹកបាន ធ្វើ​រួច​ជា​បណ្តោះអាសន្ន​ហើយ​និង​កំពុង​ធ្វើ​បន្ត ។ តែ​កន្លែង​ដែល​មិនទាន់​ធ្វើបាន ដោយសារ​គ្មាន​ផ្លូវ​ចូល នៅមាន​ទឹក​លិច​និង​ពិសេស ជាងនេះទៀត​នោះ មិនមាន ថវិកា​គ្រប់គ្រាន់​សម្រាប់ធ្វើ​នៅ​ចំពោះមុខ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...