​ប្រែ​សម្រួលៈ​វាសនា​/​ប៊ុយ​ការ៉េស​៖ ​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​មួយ​នៅ​រ៉ូ​ម៉ានី​ភាគឦ​សាន​បាន​សម្លាប់​មនុស្ស​១០​នាក់​កាលពី​ថ្ងៃ​សៅរ៍ និង​បង្ក​របួស​១០​នាក់​ទៀត ដោយ​៧​នាក់​របួសធ្ងន់​។​

​ក្រុម​រដ្ឋ​អាជ្ញា​បាន​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការឆេះ​នេះ​ភ្លាម​ក្រែង​វា​ជា​ករណី​មនុស្សឃាត ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​សុខាភិបាល បាន​ប្រាប់​សារព័ត៌មា​នរ៉ូ​ម៉ា​នីថា អគ្គិភ័យ​នេះ​ភាគច្រើន​បង្កឡើង​​ដោយ​ទុស្សេ​ចរន្តអគ្គិសនី​។​

​អគ្គិភ័យ​នេះ​បាន​រាលដាល​ដល់​កន្លែង​ដាក់​អ្នកជំងឺ​កូវី​ដ​១៩​យ៉ាង​លឿន នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​ក្នុង​ទីក្រុង ពី​យ៉ា​ត្រា នី​ម ។​ជនរងគ្រោះ​ភាគច្រើន​ជា​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ​៕

​អគ្គិភ័យ​បាន​រាលដាល​យ៉ាង​លឿន​ដល់​កន្លែង​ដាក់​អ្នកជំងឺ​កូវី​ដ​១៩