ដោយៈភ្នំស្វាយ/ បន្ទាយមានជ័យៈ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព ចៀសវាងការឆ្លងដល់សហគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹងមួយស្ដីពីបន្តការបិទសកម្មភាពអាជីវីកម្មដ្ឋាន ខារ៉ាអូខេ ក្លឹបកំសាន្ត (រង្គសាល ក្លឹបឌីស្កូ បៀរហ្គាឌិន) រោងភាពយន្ត និងក្លឹបហាត់ប្រាណនៅក្នុង និងក្រៅសណ្ឋាគារទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មដែលពាក់ព័ន្ធទាំងអស់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យត្រូវបន្តបិទសកម្មភាពអាជីវកម្មរបស់ខ្លួន រហូតដល់មានការជូនដំណឹងជាថ្មី៕