ចិន​និង​ឥណ្ឌា​កំពុង​តស៊ូ​នឹង​ផលវិបាក​នៃ​ការ​មាន​មនុស្ស​ប្រុស​ច្រើនពេក​

3564
ចែករម្លែក

គ្មាន​ពេលណា​ដូច​ពេល​នេះ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​។​ការ​ផ្សំគ្នា​នៃ​និន្នាការ​វប្បធម៌ ក្រិត​ច្បាប់​របស់​រដ្ឋ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​នៅក្នុង​ប្រទេស​ធំ​បំផុត​របស់​ពិ​​ភព​លោក​បាន​បង្កើត​អតុល្យភាព​ភេទ​ក្នុង​កំរិត​ទ្វីប​។​បុរស​មាន​លើស​ស្ត្រី​ដល់​ទៅ​៧០​លាន​នាក់​នៅ​ចិន​និង​ឥណ្ឌា​។​

​ផលវិបាក​នៃ​ការ​មាន​ប្រុស​ច្រើនពេក ដែល​ហួសពេល​កែកុន ហួស​កំរិត​ភាព​ឯកោ ធ្វើអោយ​ប្រែប្រួល​ទីផ្សារការងារ ជំរុញ​អត្រា​ប្រាក់​សន្សំ​នៅ​ចិន​និង​ទម្លាក់​ការប្រើប្រាស់​ បំប៉ោង​តំលៃ​អចលនទ្រព្យ​និង​បង្កើន​បទឧក្រិដ្ឋ​ហិង្សា ការជួញដូរ​មនុស្ស និង​ពេស្យាចារ្យ​។​

​ផលវិបាក​ទាំងនេះ​មិនមែន​កំហិត​ត្រឹមតែ​ចិន​និង​ឥណ្ឌា​ទេ តែ​វា​រាល​ដល់​បណ្តា​ប្រទេសជិតខាង​អាស៊ី​របស់គេ និង​ធ្វើអោយ​ប្រែប្រួល​សេដ្ឋកិច្ច​អឺរ៉ុប​និង​អាមេរិក​ផង​ដែរ​។​

​លី ស៊ូ​ហ្សូ អ្នក​ប្រជាសាស្ត្រ​ល្បី​ម្នាក់​នៅ​សកល​វិទ្យាល័យ​Xi’an Jiaotong University​បាន​និយាយថា ផលវិបាក​នៃ​ការ​មាន​មនុស្ស​ប្រុស​ច្រើនពេក ចាប់ផ្តើម​បង្ហាញ​​អោយឃើញ ដោយ​”​នៅពេល​អនាគត នឹង​មាន​បុរស​រាប់លាន​នាក់​មិន​អាច​រក​ស្ត្រី​មក​រៀបការ ដែល​អាច​បង្ក​ហានិភ័យ​ធំ​មួយ​ដល់​សង្គម​។​

​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចិន​១,៤​ពាន់​លាន​នាក់ មាន​ប្រុស​ច្រើន​ជាង​ស្ត្រី​ជិត​៣៤​លាន​នាក់​ដែល​ជា​ចំនួន​ស្មើ​ប្រជាពលរដ្ឋ​ប៉ូឡូញ ដែល​ពួកគេ​នឹង​មិន​អាច​រក​ប្រពន្ធ​និង​​ពិបាក​រក​ដៃគូ​រួមភេទ​។​គោលនយោបាយ​កូន​មួយ​ផ្លូវការ​របស់​ចិន ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​២០១៥ ជា​កក្តា​ដ៏​ធំ​មួយ​ក្នុង​ការបង្កើត​អតុល្យភាព​នេះ ខណៈ​ប្តី​ប្រពន្ធ​រាប់លាន​គូ​​តាំងចិត្ត​យក​កូន​ប្រុស ។​

​ឥណ្ឌា ប្រទេស​ដែល​មាន​ប្រពៃណី​ចង់​បាន​កូនប្រុស​និង​អ្នក​ស្នង​ត្រកូល​ជា​ប្រុស​នោះ មាន​មនុស្ស​ប្រុស​លើស​ស្ត្រី​៣៧​លាន​នាក់ នេះ​បើ​យោង​តាម​ការអង្កេត​កាលពី​​ពេល​ថ្មីៗ​។​ចំនួន​ទារិកា​កើតមក ធៀប​នឹង​ទារក បន្ត​ធ្លាក់ចុះ ទោះ​ជា​ប្រទេស​កាន់តែ​រីកចំរើន​និង​សំបូរ​សប្បាយ​ឡើង​។​អតុល្យភាព​នេះ​បង្កើន​បុរស​នៅ​លីវ​និង​ការជួញដូរ​​មនុស្ស​សម្រាប់​កូន​កម្លោះ​និង​សម្រាប់​ពេស្យាចារ្យ​។​ពួក​មន្ត្រី​បាន​បន្ទោស​រឿង​នេះ​លើ​បច្ចេកវិទ្យា​ជ្រើសរើស​ភេទ​នៅ​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ឥឡូវ​ត្រូវ​​ហាមឃាត់​តែ​នៅ​តែ​ត្រូវ​អនុវត្ត​ទូទៅ​។​

​នៅក្នុង​ប្រទេស​ទាំង​ពីរ មនុស្ស​ប្រុស​លើ​ស្រី​ចំនួន​៥០​លាន​នាក់​មាន​អាយុ​ក្រោម​២០​ឆ្នាំ​។​ប្រទេស​ទាំង​ពីរ​កំពុង​ជួប​គោលនយោបាយ​បង្កើត​ជំនាន់​មនុស្ស​ប្រុស​ច្រើន ហើយ​​ពួក​អ្នក​ប្រជាសាស្ត្រ​និយាយថា​វា​ត្រូវការ​ពេល​រាប់​ទសវត្សរ៍​និន្នាការ​នេះ​ថយ​ទៅវិញ​។​

​ក្នុងចំណោម​បុរស ភាព​ឯកោ​និង​សម្ពាធ​ផ្លូវចិត្ត​កំពុង​រីក​រាលដាល​។​ភូមិ​នានា​គ្មាន​មនុស្ស បុរស​ត្រូវ​ចំអិន​អាហារ​និង​ធ្វើ​កិច្ចការ​ដទៃ​ទៀត​ជា​របស់​ស្ត្រី​។​បុរស​នៅ​លីវ ត្រូវ​​សង់​ឬ​ទិញ​ផ្ទះ​ដើម្បី​រក​ប្រពន្ធ​បាន ឬ​មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​ទេ​ដើម្បី​សន្សំ​ប្រាក់​ការ​ប្រពន្ធ​។​ការជួញដូរ​កូនក្រមុំ​ក៏​មាន​កំណើន​នៅ​ចិន​ដោយ​ស្រី​បរទេស​ត្រូវបាន​​ទាក់ទង​បណ្តុះបណ្តាល​និង​នាំចូល​ចិន​។​

​កំណើន​មនុស្ស​ប្រុស​ក៏​នាំអោយ​មាន​ការកើនឡើង​បទឧក្រិដ្ឋ​ផ្លូវភេទ​នៅ​ឥណ្ឌា​និង​បង្ក​ការបារម្ភ​អំពី​បទឧក្រិដ្ឋ​ផ្សេងៗ​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​ការរំខាន​យារ​យី​ដល់​សិស្ស​​សាលា​នៅ​ឥណ្ឌា​បណ្តាលអោយ​ទីប្រជុំជន​ខ្លះ​រក​វិធានការ​។​ព័ត៌មាន​អំពី​ការចាប់រំលោភ​បូក​សាហាវៗ​សូម្បីតែ​លើ​កុមារី ត្រូវ​បាន​ចុះផ្សាយ​ស្ទើរ​រាល់​ខែ​។​

​បុរស​ចិនវ័​៧៣០​ឆ្នាំ លី វេ​ប៊ីន មិន​ដែល​មាន​មិត្តស្រី​ទេ​។​ក្មេងប្រុស​មាន​ច្រើន​ជាង​ក្មេង​ស្រី​នៅ​ក្នុងភូមិ​ដែល​គាត់​ធំ​ដឹងក្តី នៅក្នុង​រោងចក្រ​ដែល​គាត់​បានធ្វើការ​កាល​​ពី​វ័យ​ជំទង់​និង​នៅតាម​ការដ្ឋាន​សំណង់​ដែល​គាត់​កំពុង​ធ្វើការ​និង​ទទួល​ប្រាក់កំរៃ​ល្មម​។​

​សព្វថ្ងៃ អាយុ​៣០​ឆ្នាំ គាត់​រស់នៅក្នុង​ទីក្រុង​ដុង​ហ្កាន ក្នុង​បន្ទប់​ជាមួយ​បុរស​៥​នាក់​ទៀត​នៅក្នុង​បន្ទប់​ដាក់​គ្រែ​ដេក​ជាន់គ្នា និង​ពោរពេញ​ដោយ​កន្ទុយបារី​នៅលើ​ឥដ្ឋ​។​

​គាត់​បាន​និយាយថា​” ខ្ញុំ​ចង់បាន​មិត្តស្រី​ម្នាក់ តែ​មិន​ទាន់​មាន​លុយ​ឬ​ឱកាស​ជួប​នាង​។​ស្រីៗ​មាន​ស្តង់ដា​ខ្ពស់​ណាស់ ពួក​គេ​ចង់​បាន​ផ្ទះ​និង​រថយន្ត​។​ពួកគេ​មិន​ចង់​និយាយ​​រក​ខ្ញុំ​ទេ​”​។​

​បញ្ហា​របស់​លី​គឺ​មិន​ត្រឹមតែ​ថា​គាត់​ក្រ​និង​ខិតខំ​សន្សំ​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​ខ្លួន​ឯង​ទេ តែ​ថា​ចិន​មាន​ប្រុស​ច្រើនពេក​។​នេះ​ជា​ប្រទេស​មួយ​ដែល​អាពាហ៍ពិពាហ៍​ចាត់ទុកជា​ឋានៈ​​សង្គម​មួយ​និង​សម្ពាធ​ឪពុក​ម្តាយ​អោយ​បង្កើត​ចៅ​មាន​សភាព​ខ្លាំងក្លា​។​អ្នក​នៅ​លីវ​ដូច​លី ត្រូវ​វ​បាន​ចាត់ទុក​ជា​”​មែកធាង​អត់​ផ្លែ​” ដោយសារតែ​មិន​អាច​ពង្រីក​ដើមឈើ​គ្រួ​សារ​។​

​នៅ​ដុង​ហ្កាន កន្លែង​ដែល​អត្រា​ភេទ​បុរស​១១៨​ទល់​នឹង​ស្ត្រី​១០០ លី និយាយថា​គាត់​អស់​សង្ឃឹម​ថា​នឹង​អាច​រក​បាន​មិត្តស្រី​ម្នាក់​។​គាត់​ចំណាយ​ពេល​ទំនេរ​លេង​ហ្គេម​តាម​​ទូរស័ព្ទ ទៅ​ខារ៉ាអូខេ​ជាមួយ​កម្មករ​រួម​ការងារ​ឬ​ក៏​ទៅ​ម៉ាស្សា​។​

​បុរស​ចិន​ម្នាក់ទៀត​ឈ្មោះ លីវ ហួ មិន​អាច​រក​ប្រពន្ធ​នៅ​ចិន​ដូច្នេះ​គាត់​បាន​សំរេចចិត្ត​ទិញ​ប្រពន្ធ​បរទេស​ម្នាក់​។​បងស្រី​និង​ម្តាយ​គាត់​បាន​ជួយ​ជ្រើសរើស​ស្ត្រី​ម្នាក់​ក្នុង​ចំ​​ណោម​ស្ត្រី​កម្ពុជា​ដែល​ទៅ​ចិន​ដើម្បី​រក​ប្តី ។​នាង​រាង​ស្លីម ញញឹម​ស្រស់ តែ​ខ្ពស់ជាង​គាត់​បន្តិច​។​

​លីវ បាន​និយាយថា​”​ប្រជាជន​ក្នុងភូមិ​ដំបូង​បាន​និយាយថា ស្ត្រី​បរទេស​មិន​ល្អ​ដូច​ស្រី​ចិន​ទេ​។​នាង​នឹង​រត់ចោល​គាត់​។​តែ​ឥឡូវ​ពួក​គេ​លែង​គិត​អ៊ីចឹង​ទៀតហើយ ប្រពន្ធ​​របស់​ខ្ញុំ​មិន​បាន​រត់ នាង​រាក់ទាក់​ជាមួយ​អ្នកជិតខាង​និង​ប្រព្រឹត្ត​ជាមួយ​ពួកគេ​យ៉ាង​សុភាព​។​គ្រប់​គ្នា​និយាយ​ថា នាង​អី​ក៏​ល្អ​ម្ល៉េះ​”៕ដោយ៖វាសនា

វាសនាអូម ប៉ាទី ជាម្តាយមានកូនប្រុស៧នាក់នៅភូមិមួយរបស់ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម