Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះ​ទី​ហ្វុ...

ព្យុះ​ទី​ហ្វុ​ង​វ៉ា​ម​កូ​បន្តដំណើរ​តាម​ឆ្នេរ​ទៅរក​ហាណូយ​

​ដោយ​:​ប​.​ខុន​/​ភ្នំពេញៈព្យុះ​វ៉ា​ម​កូ​(VAMCO)​បាន​ដើរ​មកដល់​ឆ្នេរ​ខាងលើ​ខេត្ត​ដា​ណា​ង​ហើយ​នៅ​ជា​ព្យុះ​ទី​ហ្វុ​ង​(TY)​កម្រិត​១​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​នេះ ។​តែ​វា​មិន បាន​ឡើងគោក​ទេ គឺ​បន្តដំណើរ​ស្របតាម​ឆ្នេរ​(​ពាក់កណ្តាល​នៅក្នុង​ទឹក​និង​ពាក់ កណ្តាល​លើដី​គោក​) ចូលទៅក្នុង​ឈូង​សមុទ្រ​តុងកឹង​ដល់ ហា ណូយ​នៃ​ប្រទេស វៀ ត ណា​ម​ខាងជើង​ទើប​ឡើងគោក​និង​រលាយ​នៅ​រសៀល​ថ្ងៃ នេះ​(១៥​ខែវិច្ឆិកា​) ។ នេះ​បើតាម​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខា​ធិ ការ ក្រ​សួ ង​ធនធាន ទឹក និង ឧតុនិយម បា ន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ វិច្ឆិកា ។​

លោក​ចាន់​យុ​ត្ថា​បាន​បញ្ជាក់ថា ព្យុះ​នេះ​វា​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ដល់ ប្រទេស កម្ពុជា​ទេ តែ​បានធ្វើឱ្យ​សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​និង​ខ្ពង់រាប ភាគ​ខាងជើង​ចាប់ផ្តើម​ចុះ​ត្រជាក់​មុន​អាកាសធាតុ​ត្រជាក់ ដោយសារ​ឥទ្ធិពល​នៃ ទ្រនង់​សម្ពាធ​ខ្ពស់ ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​រុញ​មក​គ្របដណ្តប់​លើ​ប្រទេស កម្ពុជា​បន្ទាប់ពី​ព្យុះ​ទី​២២​រលាយ​។ នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ពេលនេះ​មិន ទាន់​ឃើញ​មាន​បាតុភូត​ថ្មី​កើតមាន​បន្ទាប់ពី​ព្យុះ​នេះ​ទៀត​ទេ​។​

គួរ​រំលឹក​ឱ្យដឹងថា​ព្យុះ​ទី​២២​មានឈ្មោះ​វ៉ា​ម​កូ បាន​កើតឡើង​នៅក្នុង​សមុទ្រ ប៉ាស៊ីហ្វិក កាលពីដើម​សប្តាហ៍​នេះ​ដោយមាន​ឥទ្ធិពល​ឡើង​ចុះ​ជា​បន្តបន្ទាប់​។​នៅ ពេល​មក ដល់​ជិត ដីគោក​លើ​ប្រទេស​ហ្វីលីពីន ស្ថិតនៅក្នុង​កម្រិត​ជា​ព្យុះ​ទី​ហ្វុ​ង​TY ដោយ​បង្ក ឱ្យមាន ភ្លៀង​ច្រើន​បង្កើតបានជា​ទឹកជំនន់​ធ្ងន់ធ្ងរ​លើ​ប្រទេស​នេះហើយ បាន​ថយ ឥទ្ធិពល មក​នៅក្នុង​កម្រិត sTS ពេល​ដើរ​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាង ត្បូង និង​នៅ ពេល ដើរ ដល់​កណ្តាល​សមុទ្រ​នេះ​បាន វិ​វត្ត​ទៅជា​ព្យុះ​ទី​ហ្វុ​ង​TY ជាថ្មី ដែល តាម​ការ​ព្យាករ​វា មានដំណើរ មករក​ឆ្នេរ​ខាងលើ​ខេត្ត​ដា​ណា​ង​ភាគ​កណ្តាល ប្រ​ទេ ស​វៀតណាម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...