Home ព័ត៌មានជាតិ សន្តិសុខ បណ្តេញ​ចិន​៩​...

បណ្តេញ​ចិន​៩​នាក់​ចេញពី​កម្ពុជា​ដោយសារ​ប្រព្រឹត្ត​ខុសច្បាប់​

​ដោយ​:​ស​រិ​ទ្ធ​/​ព្រះសីហនុ​: ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានធ្វើការ​បណ្តេញ​ចេញ នូវ​ជនជាតិ​ចិន​ចំនួន ៩​នាក់ និង​ប្រថាប់ត្រា​ហាម ចូលមក​កម្ពុជា​វិញ​រយៈពេល​៣​ឆ្នាំ​។​ពួកគេ​មាន​កំហុស ពាក់​ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​បទល្មើស បម្រើសេវា​ផ្លូវភេទ​។​

​យោងតាម បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ៩​នាក់​នោះ​រួមមាន​៖ ឈ្មោះ CHEN SHIRONG ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, LAN TIAN ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​, YOU SUNWEN ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​, LI TIAN GANG ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​, និង​ឈ្មោះ​QIN FANGLUO ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​ពាក់ព័ន្ធ​នឹង​បទល្មើស ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) DENG XUAN ភេទ​ស្រី អាយុ ២២​ឆ្នាំ​, WEI XIAOFANG ភេទ​ស្រី អាយុ ២៩​ឆ្នាំ​, YANG SHUO ភេទ​ស្រី អាយុ ២៣​ឆ្នាំ និង​ឈ្មោះ LU CHUNXIANG ភេទ​ស្រី អាយុ ៤៣​ឆ្នាំ (​ពាក់ព័ន្ធ​នឹង​បទល្មើស បម្រើសេវា​ផ្លូវភេទ​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular