Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​នៃ​ជ...

មេដឹកនាំ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា​អំពាវនាវ​អោយ​មាន​កិច្ចសហការ​ធំ​ឡើង​ក្នុង​ការប្រយុទ្ធ​ទល់​នឹង​ជំងឺឆ្លង​និង​វិបត្តិ​សេដ្ឋកិច្ច​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖ ​សេចក្តីត្រូវការ​សំរាប់​ប្រទេស​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សហការគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​មេ​ដឹក​​នាំនៅ​ជំនួប​អាស៊ី​បូព៌ា​(EAS)​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ជំនួប​ដែល​ធ្វើជា​អធិបតី​ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុក ក៏​ឃើញ​មាន​មេដឹកនាំ​ជាច្រើន​លើកឡើង​អំពី​សេចក្តី​ត្រូវការ​អោយ​ធ្វើកា​រ​រួមគ្នា​ដើម្បី​ធានា​បាន​សន្តិភាព​និង​ស្ថិរភាព នៅពេល​​ពួកគេ​ស្ថាបនា​សេដ្ឋកិច្ច​ឡើងវិញ​។​

​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​បាន​និយាយថា « គ្មាន​ប្រទេស​ណា មិន​ថា​បញ្ហា​យ៉ាងណា អាច​ដោះស្រាយ​វិបត្តិ​នេះ​តែង​បាន​ទេ​។​ដើម្បី​ចាប់ផ្តើម​ចម្លើយ​តប​រួម​គ្នា​ដ៏​មាន​ប្រសិទ្ធភាព ប្រទេស​ទាំង​តូច​​ទាំង​ធំ ត្រូវ​ធ្វើការ​រួមគ្នា ក្នុង​បរិយាកាស​យុទ្ធសាស្ត្រ​បែប​ស្ថាបនា​មួយ និង​តាមរយៈ​ស្ថាបត្យកម្ម​តំបន់​មួយ​ដែល​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​»​។​

​លោក​លី​បាន​លើកឡើង​ថា វិស័យ​៣​ដែល​សមាជិក​EAS​ត្រូវ​ជំរុញ​កិច្ចសហការ​គ្នា រួមមាន ៖ ជំរុញ​ពហុភាគី​និយម​អំពី​វ៉ាក់សាំង ចែករំលែក​បច្ចេកវិទ្យា និង​គាំទ្រ​ការ​រើប​រើ​សេដ្ឋកិច្ច​របស់​ផង​គ្នា​។​

EAS រួមមាន​សមាជិក​អាស៊ាន​ទាំង​១០ បូករួម​នឹង​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែ​លសេ​ឡង់ រុស្ស៊ី​និង​សហរដ្ឋ​អាម៉េរិក​។​

​លោក​លី​បាន​កត់សំគាល់ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​មួយ​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ឆ្ពោះទៅ​កាន់​ការ​រើប​រើ​សេដ្ឋកិច្ច​ឡើងវិញ ហើយ​បេក្ខជន​វ៉ាក់សាំង​កូវី​ដ​១៩​ភាគច្រើន​ចេញពី​បណ្តា​ប្រទេស​នៅ​ប្លុក​EAS ​ហើយ​«​ខ្ញុំ​សង្ឃឹមថា យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ទទួលបាន​ការព្យាបាល​និង​វ៉ាក់សាំង​ដោយ​ស្មើភាព ដោយ​ចីរភាព​និង​អាច​រកបាន​។​សិង្ហ​បុរី​ត្រៀម​ចូលរួម​នៅក្នុង​វិស័យ​នេះ​»​។​

​ថ្លែង​មកកាន់​មេដឹកនាំ​EAS នេះដែរ អគ្គលេខា​អង្គការសហប្រជាជាតិ លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​និយាយថា អង្គការសហប្រជាជាតិ​កំពុង​ធ្វើការ​ដើម្បី​បង្កើន​ល្បឿន​ផលិតកម្ម​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​​និង​វិធី​ព្យាបាល​ដែល​«​ត្រូវតែ​មាន​និង​អាច​រក​បាន​សំរាប់​គ្រប់គ្នា និង​គ្រប់​ទីកន្លែង​»៕

​មេដឹកនាំ​និង​តំណាង​ក្រុម​ប្រទេស​EAS​ក្នុងជំនួប​អាស៊ាន​និង​អាស៊ី​បូព៌ា​កាលពី​យប់​ថ្ងៃ​១៤​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...