ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះ​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​បន្ត​

​ដោយ​:រ៉ា​ម៉ន​/​ភ្នំពេញ​: បន្ទាប់ពី​ទទួល បានទទួល​ម៉ាស​បន្ថែម ចំនួន​២​ម៉ឺន​ទៀត ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​ប៉េ​អិ​ម​រាជធានី​បាន​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ជា​លើក​ទី​៣ ដើម្បី​ចូលរួម​បង្ការ​ទប់​ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ កូ​វីដ​-១៩​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង​ចុះ​ចែក​ដោយផ្ទាល់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ក្នុង​ខណ្ឌដង្កោ ព្រមទាំង​យុ​វជ ស​.​ស​.​យ​.​ក សង្កាត់​ព្រែកកំពឹស​ផងដែរ​។​

​តាមផ្លូវ​ទៅកាន់​គោលដៅ​ចែក​ម៉ាស​ក្នុង​ខណ្ឌដង្កោ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ ក៏បាន​ឈប់​ចែក​ដល់​អ្នកដំណើរ ដែល​មិនមាន​ពាក់​ម៉ាស​មួយចំនួន​ជា​បន្តបន្ទាប់ និង​បាន​ផ្សព្វផ្សាយ​សារ​សម្លេង​តាម​រយៈ ឧ​គ្ឃោ​សន​សព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ចំនួន​១២​គ្រឿង ស្តីពី​របៀប​ប្រើប្រាស់​ម៉ាស និង​សេចក្តី​ណែ​នាំ​​របស់​ក្រសួងសុខាភិបាល ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង កូ​វីដ​១៩ ដែល​សារ​សម្លេង​ទាំងនេះ ផ្តួចផ្តើម​ថត​ចេញ​ឡើង​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់​។​

​គួរបញ្ជាក់​ផងដែរ​ថា ៖​ម៉ាស​ក្រណាត់ ដែល​បាន​ចែកជូន​នាពេលនេះ អាច​បោក​ទឹក​យកមកប្រើ​ប្រាស់​បាន​ច្រើន​ដង ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​បញ្ចេញ​ចំនួន​២​លាន​ម៉ាស ពី​ឃ្លាំង​យុទ្ធ​​សាស្ត្រ​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ប្រគល់​ឲ្យ​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ចាត់ចែង​ចែកជូន​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...