ប្រែសម្រួលៈវាសនា/ហាណូយ៖ បើតាមជំនួបកំពូលអាស៊ានតាមអនឡាញចំនួនពីរកាលពីថ្ងៃសៅរ៍ អូស្ត្រាលីនិងនូវែលសេឡង់ បានសន្យាផ្តល់ប្រាក់៦៦៩លានដុល្លារសំរាប់ចម្លើយតបរប់អាស៊ានក្នុងការប្រឆាំងកូវីដ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមដទៃទៀត។
នៅជំនួនកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ នាយករដ្ឋមន្ត្រីវៀតណាមដែលជាប្រធានអាស៊ានបានសរសើរអូស្ត្រាលី ចំពោះការសន្យាជួយប្រាក់១ពាន់លានដុល្លារអូស្ត្រាលី (៧២៧លានដុល្លារអាម៉េរិក)សំរាប់មូលនិធិឆ្លើយតបរបស់អាស៊ានចំពោះជំងឺកូវីដ១៩ និង៦០លានដុល្លារអូស្ត្រាលីទៀតសំរាប់សមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់ ,នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ក៏បានសរសើរអូស្ត្រាលីចំពោះការសន្យាជួយ២សែនដុល្លារអូស្ត្រាលីដើម្បីគាំទ្រស្ត្រីនិងក្មេងស្រីអាស៊ានក្រោយសម័យកូវីដ១៩ សំរាប់ឆ្នាំ២០២០ដល់២០២១។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កត់ ម័ររីសុន បាននិយាយថា អូស្ត្រាលីបានសន្យាជួយ២១លានដុល្លារអូស្ត្រាលីសំរាប់មជ្ឈមណ្ឌលអាស៊ានសំរាប់គ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លង(AC-PHEED) និង៧០លានដុល្លារអូស្ត្រាលីទៀតសំរាប់បង្កើនសមត្ថភាពផ្តល់អំណាចខ្លួនឯងរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយផ្តល់អាទិភាពលើវិស័យកិច្ចសហប្រតិបត្តិការសមុទ្រនិងសេដ្ឋកិច្ច។
លោកបានបន្ថែមថា អូស្ត្រាលីបានសន្យាជួយ២៣០លានដុល្លារសំរាប់កិច្ចសហប្រតិបត្តិការមេគង្គនៅក្នុងវិស័យដូចជា បរិស្ថាន ហេដ្ឋារចនាសម្ពន្ធនិងបច្ចេកវិទ្យា ដោយថាវានឹងប្រើជាមូលដ្ឋានគ្រឹះសំរាប់អាស៊ានរឹងមាំមួយ។
ក្នុងជំនួបអាស៊ាន-នូវែលសេឡង់ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន បាននិយាយថាប្រទេសលោកស្រីបានសន្យាជួយ១លានដុល្លារសំរាប់មូលនិធិឆ្លើយតបអាស៊ានប្រឆាំងកូវីដ១៩ ១២លានដុល្លារសំរាប់គាំទ្រការងារឆ្លើយតបនឹងជំងឺក្នុងតំបន់ ១០លានដុល្លារសំរាប់គាំទ្រកសិកម្មវៃឆ្លាតនិងការឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ហើយនឹង៥លានដុល្លារសំរាប់គាំទ្រសកម្មភាពរបស់គណៈកម្មាធិការទន្លេមេគង្គ៕