Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​អាស៊...

មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក សម្តែង​ការព្រួយបារម្ភ​អំពី​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​មាន​ភាព​តានតឹង​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​នៅ​ជំនួប​កំពូល​តំបន់​កាលពី​ថ្ងៃ​សៅរ៍ ពួក​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សភាពការណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅពេល​ភាព​តានតឹង​រវាង​​អាម៉េរិក​និង​ចិន​មិន​បាន​បង្ហាញ​សញ្ញា​ធូរស្រាល នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​។​

​កិច្ចប្រជុំ​អាស៊ី​បូព៌ា​តាម​អន​ឡាញ​របស់​ប្រទេស​ជា​សមាជិក​១៨ ត្រូវបាន​រៀបចំ​ធ្វើឡើង​លើក​ដំបូង​បន្ទាប់​ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​កាលពីដើម​ខែ​នេះ នៅ​ពេល​ប្រទេស​អាស៊ី​ជា​ច្រើន​ចាប់​​ផ្តើម​ពិចារណា​ថា​តើ​ត្រូវ​ស្ថាបនា​ទំនាក់ទំនង​របស់​គេ​យ៉ាងណា​ជាមួយ ប្រធានាធិបតី​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។​

ជំនួបអាស៊ីបូព៌ា មិនមានវត្តមានត្រាំទេ ដោយទីប្រឹក្សាចូលរួមជំនួស

​ប្រធានាធិបតី​អាម៉េរិក​ដែល​ជិត​ផុត​អាណត្តិ មិន​បាន​មាន​វត្តមាន​ក្នុងជំនួប​នេះ​ទេ​និង​ជាការ​អវត្តមាន​លើក​ទី​៤​ជាប់ៗ​គ្នា ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក រ៉ូ​ប៊ឺត អូ​ប្រាយ​អ៊ឹន ចូលរួម​ជំនួស​។​ភាគី​ចិន​​មាន​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង ចូលរួម​តាម​អន​ឡាញ​(​អ៊ិន​ធឺ​ណែ​ត​)​។​

​ខណៈ​កិច្ច​ការទូត​របស់​អាម៉េរិក​ក្រោយ​ការបោះឆ្នោត​ចំពោះ​តំបន់​នេះ​នៅ​មិនទាន់​ប្រាកដប្រជា ចិន​ដែល​អាច​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​បាន​ជោគជ័យ កាន់តែ​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន​១០​ប្រទេស​។​

​ដោយ​មិន​បាន​និយាយ​ចំឈ្មោះ​ចិន នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ចូលរួម​ការព្រួយបារម្ភ​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​ដោយ​លោក​បាន​អំពាវនាវ​អោយ​មាន​ចំណាត់ការ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​​និង​ខាងត្បូង គឺថា​វា​ត្រូវ «​គ្រប់គ្រង​ដោយ​ច្បាប់​និង​ការបើកចំហ​» ។​

​សូមបញ្ជាក់​ថា ចិន​អះអាង​កម្ម​សិទ្ធ​ធំ​ល្វឹងល្វើយ​លើ​ដែន​ទឹកសមុទ្រ​ចិន​ខាងត្បូង ដោយ​ជាន់​ការអះអាង​របស់​ប្រទេ​ព្រុ​យ​ណេ ហ្វីលីពីន ម៉ាឡេស៊ី​និង​វៀតណាម ព្រមទាំង​កោះ​តៃវ៉ាន់ និង​ការអះអាង​របស់​​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាងកើត​។​

​នៅ​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​និយាយថា លោក​ស្វាគមន៍​ការរីកចំរើន​ដែល​សំរេចបាន​ក្នុង​ការចរចា​រវាង​អាស៊ាន​និង​ចិន​ស្តីពី​ក្រម​ប្រតិបត្តិ តែ​«​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវធ្វើ ហើយ​​យើង​គួរ​រក្សា​ចលករ​នៃ​កិច្ច​ពិភាក្សា​នេះ​ដើម្បី​យើង​អាច​សំរេច​បាន​ក្រម​ប្រតិបត្តិ​មាន​ប្រសិទ្ធភាព​និង​សំខាន់​មួយ​»​។​

​កាលពី​ខែ​កក្កដា រដ្ឋការ​ត្រាំ​បាន​និយាយថា ខ្លួន​នឹង​ប្រកាន់​ជំហរ​តឹង​ត្អឹង​ឡើង​ប្រឆាំង​ការ​ការ​អាងយ៉ាង​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​នៅក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​នេះ ដោយ​ហៅ​ការអះអាង​របស់​ចិន​ប៉េកាំង​​លើ​ប្រភព​ធនធាន​មហាសាល​នៅ​ឯនាយ​ឆ្នេរ​នេះ ថា​«​ខុសច្បាប់​ទាំងស្រុង​»​។​

​ទោះជា​យ៉ាងណា នៅ​ខែ​វិច្ឆិកា​នេះ មាន​សេចក្តីរាយការណ៍​ថា ចិន​ប្រុង​អនុញ្ញាត​អោយ​កង​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​ប្រើ​អាវុធ​លើ​នាវា​បរទេស​ណា​ដែល​រំលោភ​ចូលក្នុង​ដែនទឹក​របស់ខ្លួន ហើយ​មិន​ស្តាប់​បញ្ជា​របស់​​ខ្លួន​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...