Home ព័ត៌មានជាតិ រួសរាន់បន្តិច...

រួសរាន់បន្តិច! ឱកាសបង់រំលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ ជិតផុតហើយ

កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ ក្រុមហ៊ុន Hyundai ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ប្រូម៉ូសិន​​ដ៏​អស្ចារ្យ​មួយ​​​សម្រាប់​ជា​កាដូ​​មុន​ថ្ងៃ​បុណ្យ​គ្រីស្មាស់​ ដែល​អតិថិជន​អាច​ធ្វើ​ការ​បង់​រំលស់​រថយន្ត Hyundai ​ពេញ​និយម​ជា​ច្រើន​ម៉ូដែល ដោយ​មិន​​តម្រូវ​ឲ្យ​​មាន​ប្រាក់​កក់​នោះ​ទេ។

ប្រូម៉ូសិន​ដែល​មាន​ឈ្មោះ​ថា​ Hyundai Ultimate Deal ខាង​លើ​ឃើញ​ថា​ទទួល​បាន​ការ​​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ហើយ​វា​បាន​ធ្វើ​ឲ្យ​ចំនួន​លក់​របស់ Hyundai នៅ​កម្ពុជា​មាន​កំណើន​យ៉ាង​ខ្លាំង​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អតិថិជន​នៅ​មាន​ឱកាស​ក្នុង​ខែ​វិច្ឆិកា​នេះ​មួយ​ខែ​ទៀត ក្នុង​ការ​ទទួល​យក​ប្រូម៉ូសិន​ Hyundai Ultimate Deal ដែល​អាច​បង់​រំលស់​រថយន្ត ដោយ​មិន​បាច់​មាន​ប្រាក់​កក់។

គួរ​ដឹង​ថា​ ប្រូម៉ូសិន Hyundai Ultimate Deal នេះ​ដែរ​គឺ​មាន​អនុវត្តន៍​តែ​នៅ​លើ​រថយន្ត​ SUV Santa Fe, រថយន្ត MVP ម៉ូដែល H1, រថយន្តវ៉ែនម៉ូដែល H 350 និង​រថយន្ត​ក្រុង​ខ្នាត​តូច​ម៉ូដែល County តែ​ប៉ុណ្ណោះ។ អតិថិជន​អាច​ទទួល​បាន​ការ​បង់​រំលស់​បាន​រយៈពេល​រហូត​ដល់ ៧​ឆ្នាំ ជា​មួយ​ដៃ​គូ​សហការ​របស់ Hyundai ដែល​មាន​ធនាគារBred Bank និង​ធនាគារShinhan Bank

សម្រាប់​ក្នុង​ខែ​វិច្ឆិកា​នេះ​ដែរ អតិថិជន​ក៏​អាច​ស្វែង​យល់​អំពី​រថយន្ត​ពេញ​និយម​របស់​ Hyundai ឲ្យ​បាន​កាន់​តែ​ច្បាស់​ដោយ​អញ្ជើញ​ចូល​រួម​ក្នុង​​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Hyundai Roadshow ដែល​រៀប​ចំ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ នា​ថ្ងៃ​ទី​ ២០២១ ខែ​វិច្ឆិកា។

ព័ត៌មាន​បន្ថែម​អំពី​ប្រូម៉ូសិន​ Ultimate Deal របស់ Hyundai ឬ​អំពី​ការ​កក់​ការ​សាក​ល្បង​បើកបរ​រថយន្ត​ លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ទូរសព្ទ​លេខ 010 277 676/ 097 755 8149 និង​ 023 998 000 ឬ​ចូល​ទៅ​កាន់​ទំព័រ Facebook Hyundai-Cambodia៕​​​​​​​​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...