Home ព័ត៌មានជាតិ នយោបាយ ការឆ្លើយតប​រប...

ការឆ្លើយតប​របស់​ក​ម្ពុ​ជា​ទៅនឹង​ការ​ការព្រួយបារម្ភ​រប​ស់​អាមេរិក​ទាក់ទង​នឹង​ការចោទប្រកាន់ថា កម្ពុ​ជាមាន​ផែនការ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កងទ័ពជើងទឹក នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៥ ដែល​បាន​ធ្វើឡើង​តាម​ប្រព​ន្ធ័​វីដេអូ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក រ៉ូបឺត អូ​ប្រាយ​អិន ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​សម្តែង​ការព្រួយ​បារម្ភ អំពី​ផែនការ​របស់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​សំរាប់​កងទ័ពជើងទឹក​បរទេស​និង​បុគ្គលិក​របស់គេ នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ឈូង​សមុទ្រ​ថៃ ថា​វត្តមាន​កងទ័ពជើងទឹក​បរទេស​នៅ​កម្ពុជា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ការលើកកម្ពស់​សុវត្ថិ​ភាព​នាវាចរណ៍ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​នៅក្នុង​តំបន់​។​

​ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ី​បូព៌ា​លើក​ទី​១៥ បាន​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តងទៀត ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ អាចធ្វើឱ្យ​អន្តរាយ​ដល់​ការជឿទុកចិត្ត​គ្នា និង​បង្ក​អរិ​ភាព​​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​។ លោក​បាន​បញ្ជាក់ថា កម្ពុជា​គ្មាន ហើយ​ថ្ងៃមុខ​ក៏​នឹង​ពុំមាន ដែរ​នូវ​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន​។ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ឯករាជ្យ និង​អព្យាក្រឹត តាម​សេច​កី្ត​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ហាម​ឃាត់​ដាច់ខាត​នូវ​វត្តមាន​មូលដ្ឋាន​យោធា​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី រ័ត្ន បាន​បន្តថា​ក្នុងនាម​ជា​ប្រទេសមួយ​ដែលមាន​អធិបតេយ្យ និង​ឯករាជ្យ មាន​បូរណភាព​ទឹកដី​ពេញលេញ ក្រោម​ការគ្រប់គ្រង​រប​ស់​រដ្ឋាភិបាល​ស្របច្បាប់ និង​មាន​សិទ្ធិ​ស្មើគ្នា​ដូច​ប្រជាជាតិ​ដទៃទៀត​ក្នុង​តំបន់​ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក ប្រទេស​កម្ពុ​ជាមាន​សិទ្ធិ​ពេញលេញ និង មិន​អាច​កាត់ផ្តាច់​បាន ក្នុងការ​កែលម្អ​មូលដ្ឋាន​កងទ័ពជើងទឹក កំពង់ផែ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នាវាចរណ៍​របស់ខ្លួន ដើម្បី​បំពេញសេចកី្ត​ត្រូវការ​ក្នុងពេល​បច្ចុប្បន្ន ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។​ហេតុនេះហើយ​ដែល​មជ្ឈ​មណ្ឌល​សមុទ្ររ​បស់​យើង​នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ត្រូវបាន​ផ្លាស់​ទៅ​ទីតាំង​ថ្មី ប៉ុន្តែ​ក៏​នៅតែ​ស្ថិតក្នុង​តំបន់​គម្រោង​ជាមួយគ្នា​។ ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់​ដែលថា មជ្ឈមណ្ឌល​នេះ​ត្រូវ​បិទ​ចោល​។ ហើយ​កម្ពុ​ជា​ស្វាគមន៍​​ចំពោះ​ការ​ផ្តល់ជំនួយ និង​ការបន្ត​ផ្តល់ជំនួយ​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និង​ប្រទេស​ដទៃទៀត ដរាបណា​ជំនួយ​នេះ​មិន​រារាំង​យើង​ក្នុងការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...