Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​មន្...

ឃាត់ខ្លួន​មន្ត្រីនគរបាល​ដែល​ដក​កាំភ្លើង​ភ្ជង់​ស្ត្រី​ម្នាក់​ឲ្យ​ស្រាត​សម្លៀកបំពាក់​រួច​ចាប់រំលោភ​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ ឃោរឃៅ​មែន​!មន្ត្រីនគរបាល​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ដេញតាម​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ដោយ​ដកហូត​បាន​រថយន្ត និង​កាំភ្លើង ក្រោយ​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​ស្ត្រី​ម្នាក់​ឲ្យ​ស្រាត​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រហូត​បានសម្រេចកាលថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០កន្លងទៅ ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ខេ​ម វណ្ណឌី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ (​ត្រូវបាន​ចាប់​ខ្លួ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០) ។ ចំណែក​ជនរងគ្រោះ មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327 និង​ទូរ​សព្ទ​ម៉ាក​ស៊ាំ​ស៊ុ​ង ១​គ្រឿង ។

ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ ដោយ​ជនរងគ្រោះ​នៅ​ឈរ​ចាំ​ម៉ូតូ​នៅក្បែរ​ប្រឡោះ​របង​ចេញចូល ហើយ​ប្តី​ជា​អ្នក​ចុះទៅ​ដក ។ មួយសន្ទុះ​ក្រោយ​ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយ​សួរថា​ប្តី​ទៅណា​? តែ​ជនរងគ្រោះ​មិន​តប​នោះទេ រួច​ជន​សង្ស័យ​​ក៏​ពឹង​ជនរងគ្រោះ​ឲ្យ​ជួយ​បង្វែ​ល​ក្បាលទូក នៅក្បែរនោះ តែ​ជនរងគ្រោះ​បដិសេធ ជនរងគ្រោះ​ក៏​ដើរ​ចេញមក​ក្រៅរបង​ថ្ម ត្រូវបាន​ជនសង្ស័យ​ដក​កាំភ្លើង​ម៉ាក ROLO មក​ភ្ជង់​ដើមទ្រូង បង្ខំ​ឲ្យ​ជនរងគ្រោះ​ស្រាត​សម្លៀក​បំពាក់ រួច​ចាប់រំលោភ​រហូត​បានសម្រេច ហើយ​ជនរងគ្រោះ​ក៏​ប្រើល្បិច​ធ្វើជា​សុំ​លេខ​ទូរ​សព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​រួច​បាន​ដើរ​ទៅយក​ម៉ូតូ​ជិះ​ទៅ​ទិសខាងកើត​បាត់ ។

​ក្រោយមក​ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បា​នស​ហ​ការ​ជាមួយ​ជនរងគ្រោះ ប្រើល្បិច​តេ​ហៅ​ជនសង្ស័យ​មកជួប​ជនរងគ្រោះ​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ លុះ​ជនសង្ស័យ​មកដល់​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា ស៊េរី​១៩៩៦ គេច​រហូតដល់​ចំណុច​វិមាន​ឈ្នះ ឈ្នះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ូ​ន​ទៅ​តុលាការ ចាត់ការ​តាមច្បាប់​បន្តទៀត ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular