ដោយៈ ញ៉ែម សុផល/ភ្នំពេញ៖ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងគោលនយោបាយលើកទឹកចិត្តវិនិ យោគិនរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ និងអ្នករស់នៅលំដាប់ថ្នាក់ខ្ពស់មករស់នៅរាជធានីភ្នំពេញ។ទីក្រុងភ្នំពេញកំពុងមានការចាប់អារម្មណ៍ កាន់តែខ្លាំងឡើងចំពោះបរិស្ថានរស់នៅកម្រិតខ្ពស់។ជាក់ស្តែង MORGAN ENMAISON GOLDEN SKY ដែលមានទីតាំងប្របនឹងមាត់ទន្លេ បានត្រូវបើកដំណើរការជាផ្លូវការដើម្បីរួមចំណែកផ្តល់នូវគុណភាពនៃការរស់នៅបែបស៊ីវីល័យ។MORGAN ENMAISON GOLDEN SKY ដែលជាផ្នែកមួយនៃគម្រោង MORGAN ENMAISON របស់ក្រុមហ៊ុន Morgan Groupគឺជាស្នាដៃស្ថាបត្យកម្មវីឡាលំហលំដាប់ថ្នាក់ពិភពលោកដំបូងគេបង្អស់នៅលើដងទន្លេមេគង្គ។
នៅក្នុងពិធីសម្ពោធន៍នាពេលថ្មីៗកន្លងនេះមានការចូលរួមពីពាណិជ្ជករនិងវិនិយោគិនធំៗនិងអ្នកមុខអ្នកមាត់ល្បីៗដូចជា អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប លោកឧកញ៉ា សំ អាង ប្រធានធនាគារវឌ្ឃនៈគ្រុប លោកឧកញ៉ា ហាន់ ឃាង ប្រធានក្រុមហ៊ុន Han Shi Group លោកឧកញ៉ា សួរ សារិទ្ធ ប្រធានក្រុមហ៊ុន Parkway Group។លោក Moon Byung-Soo អគ្គនាយករងនៃធនាគារកាណាឌីយ៉ាលោកJun ប្រធានសាខាភ្នំពេញនៃធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន លោកជីងជុនប្រធានសភាពាណិជ្ជកម្មចិនចិនលោក Wang Huabinនិងលោកព្រាបសុវត្ថិជាម្ចាស់កិត្តិយសនៃតារានៃ Morganក៏បានចូលរួមក្នុងពិធីនោះដែរ ។
MORGAN ENMAISON GOLDEN SKYមានទីតាំងស្ថិតនៅជាន់ខាងលើនៃអាគារទី១នៃក្រុមហ៊ុន MORGAN ENMAISON ។ វាមានទីតាំងស្ថិតនៅក្នុងទីក្រុងរុងរឿងនិងកម្រមួយនៅលើច្រាំងនៃទន្លេមេគង្គដែលមានកំពស់រហូតដល់២១៨ម៉ែត្រ វាមានត្រឹមតែ៧០យូនីត ប៉ុណ្ណោះសម្រាប់តែបុគ្គលដែលមានលំដាប់ថ្នាក់កំពូលប៉ុណ្ណោះ។
តំបន់អគារ GOLDEN SKY មានទំហំប្រហែល ៣០០-៧៥០ ម៉ែត្រការ៉េមានបន្ទប់គេង ៣ ទៅ៧ បន្ទប់សមស្របសម្រាប់តម្រូវការរស់នៅរបស់អ្នកទិញផ្ទះលំដាប់ថ្នាក់ខ្ពស់ ។ ព័ទ្ធជុំវិញដោយទន្លេមេគង្គ ៣៦០ ដឺក្រេ វីឡាពីរជាន់ដ៏ប្រណីតនៅលើពពក។
GOLDEN SKY មានចំណតឧទ្ធម្ភាគចក្រ,កំពង់ផែ ,អាងហែលទឹកលើអាកាស, SKY BAR, ហាងស្រាក្រហម រ, ក្លឹបលើអាកាស ដែលរៀបចំសំរាប់បុគ្គលលំដាប់កំពូល ៗ បង្ហាញពីរបៀបរស់នៅកំពូលរបស់បុគ្គល,បន្ទប់ទទួលភ្ញៀវមានច្រកចូលដ៏ប្រណិត,ជណ្តើរយន្តឯកជនដែលទៅកាន់បន្ទប់ដោយផ្ទាល់,សេវាកម្មបំរើ២៤ម៉ោង។នេះជា លំនៅដ្ឋានឆ្លាតវៃរួមបញ្ចូលទៅដោយបច្ចេកវិជ្ជាទំនើប។
ក្រៅពីគម្រោង GOLDEN SKY ក្រុមហ៊ុនMorgan Group នៅមានផ្សារ NEW CITY WALK ដែលមានយីហោល្បីៗដូចជា Amazon , Huawei,Deloni, Miniso និងHappy sheep។ នៅក្នុងផ្សារ NEW CITY WALK មានទំនិញសម្បូរបែបដូចជាហាងសម្លៀកបំពាក់ស្បែកជើង គ្រឿងសំអាង គ្រឿងអលង្កា សួនកុមារ ហាងលក់ទំនិញឥតពន្ធ និង ហាងអាហារ ៕Ph