Home ព័ត៌មានជាតិ សន្តិសុខ បួននាក់គាបជាប...

បួននាក់គាបជាប់ក្នុងរថយន្តឡិចស៊ីស បើក​បុក​រថយន្ត​ធុន​ធំ បញ្ច្រាសទិស​គ្នា រងរបួសធ្ងន់ស្រាល

​ដោយ​: ចាន់តូ-រ៉ាម៉ន-មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​បួននាក់ បាន​រងរបួស​ធ្ងន់និងស្រាល ដោយសារគាបជាប់ប់ ក្នុង​រថយន្ត ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង រវាង​រថយន្ត​ឡិច​ស៊ីសស បើក​បុក​ជាមួយ​រថយន្ត​ធុន​ធំ ផលិត​នៅ​ប្រទេស​កូរ៉េ ក្នុងទិសដៅ​បញ្ច្រាស ទិសគ្នា កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី រសៀល​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមផ្លូវ​បេតុង​ត្រង់ ចំណុច​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក LEXUS RX400H ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-5525 បើកបរដោយបុរសម្នាក់ឈ្មោះ សួន ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាប្តីរងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរទី១.ឈ្មោះ ហុង រ៉ានី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ (ត្រូវជាប្រពន្ធ រងរបួសឆ្ងន់) ទី២.ឈ្មោះ ប៉ុន ម៉ារីណា ភេទស្រី អាយុ ០៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន រងរបួសធ្ងន់) និងទី៣.ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីតាំងស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (ត្រូវជាក្មួយ រងរបួសស្រាល)។ ជនរងគ្រោះទាំង ០៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ចំណែករថយន្តម៉ាក HIYUNDIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-9727 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ​ត្រូវបាន​កម្លាំង​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​៧១១ កងពល​តូច​​​​លេខ​៧០ ចេញទៅ​អន្តរាគមន៍ ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយមាន​រថយន្ត​កាត់ និង​រថយន្ត​សង្គ្រោះ​ផងដែរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លទ្ធផល​ចេញ​ហើយ ! លោក​ឡូយ ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ឃុំខ្លួន​ជនសង្ស័យ​បីនាក់​...

​ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ...

ខេត្តស្វាយរៀង​បង្កើត​ទីតា...

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀង​...

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...