ដោយៈសរិទ្ធ/ភ្នំពេញៈនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ បានប្រកាសស្វែងរកក្រុមគ្រួសារសពបុរសម្នាក់ដែលត្រូវរថយន្តកិនស្លាប់ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ដោយបច្ចុន្នសពតម្កល់នៅវត្តស្ទឹងមានជ័យ។
ជនរងគ្រោះ ស្លៀកខោខូវប៊ូយ ក្រោមក្បាលជង្គង់ ពាក់អាវយឺតពណ៌លឿង ពាក់មួកការពារពណ៌ស ជិះម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១៧ ស្លាកលេខ ភ្នំពេញ ១GD៨៩ ៤២ ។ អាស្រ័យហេតុនេះនគរបាល សូមអំពាវនាវដល់ក្រុមគ្រួសារណា ដែលបាត់សមាជិក សូមមកទាក់ទងដើម្បីពិនិត្យ និងយកសពទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា បុរសរងគ្រោះត្រូវបានរថយន្តមិនស្គាល់ម៉ាក បានបើកកិនចំក្បាលបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕