Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​មុខសញ្...

បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣៥​កញ្ចប់​ទៅ​តុលាការ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ដែល​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពីបទ​ជួញដូរ​សារជាតិ​ញៀន​ដោយ​ខុសច្បាប់​។ នេះ​ជាការ​បញ្ជាក់​អោយដឹង​របស់លោក​វរសេនីយ៍ទោ ឡូ ភារ​ម្យ អធិការរង នគរបាល​ខណ្ឌ​ច្បារអំពៅ ទទួល​ផែន​គ្រឿងញៀន នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​។​

លោក​អធិការរង​ខាងលើបានបញ្ជាក់ថា កាលពី​យប់​ថ្ងៃ​ចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ​ខៀវ រាំ​បូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ស្នា ក់នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ផ ០៧ ៦៨ ភព​១ ដោយមាន​ថ្នាំញៀន ជាប់​ខ្លួន​ចំនួន​៣៥​កញ្ចប់ ក្នុង​បំណង​លក់​ថ្នាំ​ឲ្យ​ម៉ូយ​។​

​ប៉ុន្តែ​ខណៈនោះ ស្រាប់តែ​ឃើញ​នគរបាល​ស្លៀកពាក់​ស៊ីវិល​ឈ​រេរា​នៅក្បែរ​ផ្លូវ ស្មានតែ​ម៉ូយ​ចាំ​ទិញ​ថ្នាំ ក៏​ឈប់​សួរ តែ​ពេល​ងាក​មុខមក​ស្រាប់តែ​នគរបាល​សោះ​។ ភ្លាមៗ​នោះ នគរបាល​ចាប់​ឃាត់ខ្លួន ព្រោះ​កំពុង​ស្វែងរក​មុខជា​យូ​មកហើយ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...

«​គម្រោង​ទប់ស្កាត់​នឹង​សំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...