Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​បែន​ដឹ...

រថយន្ត​បែន​ដឹក​ដី​បើក​បញ្ច្រាស់ទិស​បុក​ម៉ូតូ​, ស្លាប់​បុរស​ម្នាក់​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈបុរស​ម្នាក់​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បែន​ដឹក​ដី បើក​បញ្ច្រាស់ទិស​ចរាច​រណ៍ បុក​និង​កិន​ស្លាប់​ចោល​​ប្រពន្ធ និង​កូនប្រុស​ស្រី​២​នាក់ យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនរងគ្រោះ​មានឈ្មោះ សឿន ចាន់​សុខ អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ទឹក​សុទ្ធ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី​ពណ៍​ខ្មៅ ពាល់​ស្លាក​លេខ 1BO-3298 ធ្វើដំណើរ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ក្បាល​ព​ណ៍ស ដឹក​ដី ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP-1163 បើកបរ​ដោយ​បុរស​ម្នាក់ គេច​បាត់​ក្រោយ​កើតហេតុ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាសទិស​ចរាចរណ៍ គោល​​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​គោលបំណង​ដឹក​ដី​ចូលទៅ​ចាក់​ក្នុង​ក្រុមហ៊ុន​លាយ​បេតុង ស៊ី​អិ​ក​ស៏​ឌី អ៊ិន​ដាស​ស្ទ្រី ឯ​.​ក ស្រាប់តែ​ទៅដល់​ចំណុចកើតហេតុ​មុខ​ច្រកចូល រថយន្ត​បង្ក​បាន​បុក​និង​កិន​ជនរងគ្រោះ​ចំក្បាល ស្លាប់​ភ្លាម​នៅនឹងកន្លែង ហើយ​រថយន្ត​បាន​បើកចូលទៅ​ចាក់ដី​រួច​បើក​ចេញ​មកវិញ​ក៏ត្រូវ​សន្តិសុខ​ទាញ​បា​រ៉ា​ស់បិត​មិនអោយ​រថយន្ត​បង្កចេញ ទើប​អ្នកបើកបរ​ចេញពី​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ផ្ទះ​ក្នុងភូមិ​កើតហេតុ​ចំណែក​ម៉ូតូ​និង​រថយន្ត​បង្ក ត្រូវបាន​វាស់វែង​ប្រគល់ឱ្យ​ជំនាញ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...