តុលាការ​អ៊ីរ៉ាក់ កាត់ទោស​ប្រហារជីវិត​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​ង​៣០០​នាក់​

1227
ចែករម្លែក

ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មេសា​ថា​តុលាការ​អ៊ីរ៉ាក់​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​សរុប​ទាំង​ប្រុស​និង​ស្រី ជាង ៣០០​នាក់ ​ដោយ​រួមទាំង​ជនបរទេស រាប់សិប​នាក់​ដែល​ជា​សមាជិក នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)​។

​ជនសង្ស័យ​ទាំង​នេះ កំពុង​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​២ គឺ​មួយ​នៅ​ទីក្រុង​ម៉ូស៊ុ​ល​និង​តុលាការ​មួយ​ទៀត​ទីក្រុង​បា​កដាដ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​ឱ្យដឹងថា ចាប់តាំងពី​ខែ​មករា​មក នៅ​ទីក្រុង​បា​កដាដ​ជនបរទេស​ចំនួន​១០៣​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ដោយ​រួមទាំង​​ជនជាតិ​តួ​ក​គី​៦​នាក់ ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ពុធ​និង មនុស្ស​ចំនួន​១៨៥ នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​។​

​ស្ត្រី​ភាគច្រើន​ដែល​ត្រូវបាន​ផ្តន្ទាទោស​នោះ​គឺ​មកពី​ប្រទេស​តួ​ក​គី​និង​អតីត​សហភាពសូវៀត​។​

​កាលពី​ខែ​មករា តុលាការ​អ៊ីរ៉ាក់​មួយ​បាន​កាត់ទោស​ប្រហារជីវិត​ស្រី​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បន្ទាប់ពី​បាន​រកឃើញថា នាង​មាន​ទោសកំហុស​ក្នុងការ​ធ្វើ​ជា​សមាជិក​​ក្រុម​រដ្ឋ​អ៊ីស្លាម​ខណៈដែល​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​មួយ​អស់​ជីវិត​កាលពី​ថ្ងៃ​អង្គារ​៕


​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​រាប់រយ​នាក់ ជាប់គុក​នៅ​ក្នុង​បន្ទប់​គុក​តូច​មួយ​នៅ​ទីក្រុង​ម៉ូ​ស៊ុល ប្រទេស​អ៊ីរ៉ាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម