Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​មុខស...

បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៧​នាក់​

​ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប រួម​នឹង​វត្ថុតាង​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ប្រេងខ្យល់​ខាងលិច ភូមិ​ក្រាំង​ពុទ្ទ្រា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការបង្ក្រាប​នេះ គឺ​បានដាក់​កម្លាំង​តាមដាន​ជា​យូរ​មកហើយ រហូត​ឃាត់​បាន​ជនសង្ស័យ​បាន​៧​នាក់ ទី​១.​ឈ្មោះ អ៊ិន រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​, ២.​ឈ្មោះ រតនៈ សីហា ហៅ​អួ​ច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ៣.​ឈ្មោះ ហៃ ដា​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឭ ខេត្តកណ្តាល​, ៤.​ឈ្មោះ ហៃ ប៊ុន​រ៉ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឭ ខេត្តកណ្តាល​, ៥.​ឈ្មោះ ហុង សំបូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​, ៦.​ឈ្មោះ ឆែម ស្រី​វីន ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ ឃុំ​ដា ស្រុក​មេ​មុត ខេត្តកំពង់ចាម និង​ទី​៧.​ឈ្មោះ ហួត ស៉ី​ណា ភេទ​ប្រុស អាយ​អាយុ​១៨​ឆ្នាំ​រស់នៅ ឃុំ​ផ្សារ​ដែក​ក្រោម ស្រុក​ពញាឮ ខេត្តកណ្តាល ។ ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២៣ កញ្ចប់ និង​ថ្នាំ​ប្រភេទ​គ្រាប់ WY ចំនួន​២៧​គ្រាប់ ជញ្ជីង​ថ្លឹង​អេឡិចត្រូនិក​០១​គ្រឿង ទូរស័ព្ទដៃ​ប្រភេទ​ចំរុះ​ចំនួន ០៣​គ្រឿង លុយ​រៀល​៥៥៥.៥០០​រៀល លុយ​ដុល្លា​៦១​ដុល្លារ លុយ​បាត ២០.០០០ បាត លុយ​ដុ​១០.០០០​ដុង ម៉ូតូ​ចំនួន​០៤​គ្រឿង កាំភ្លើង​កែឆ្នៃ​ប្រើ​ខ្យល់​ចំនួន​០១​ដើម និង​ឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿ ង​ញៀន​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​ត្រូវបាន​ជំនាញ​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular