ដោយ:វណ្ណ:/ព្រះសីហនុ:ក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់អង្គភាព ៧១១ ប្រចាំការនៅខេត្តព្រះសីហនុឲ្យរស្មីកម្ពុជានៅព្រឹកថ្ងៃ១៥វិច្ឆិកាជាការជូនដំណឹងថា ប្រសិនបើពលរដ្ឋឬអង្គភាពរដ្ឋនិងឯកជននានា មានហេតុការណ៍អ្វីមួយ ត្រូវការក្រុមសង្គ្រោះ ៧១១ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ដូចជាគ្រោះអគ្គិភយ័ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់តាមការដ្ឋានសំណង់ តាមអគារឬគ្រោះធម្មជាតិផ្សេងៗ ក្នុងខេត្តព្រះសីហនុ សូមទាក់ទងមកលេខប្រចាំការរបស់អង្គភាពTel. 088 777 1115

លោកមេបញ្ជាការអង្គភាពបញ្ជាក់ថា គ្រប់ការជួយសង្គ្រោះធ្វើឡើងដោយស្មគ្រ័និងមនុស្សធម៍មិនគិតប្រាក់ អនុវត្តន៍តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ៕