Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្រ្តីកសិកម្...

មន្រ្តីកសិកម្មបញ្ជាក់ថាសត្វគោងាប់ចំនួន៣៤ក្បាលនៅក្នុងស្រុកស្រីស្នំគឺដោយសារជំងឺអុតក្ដាម

ដោយ::គូលែន/សៀមរាបៈ សត្វគោចំនួន៣៤ក្បាលដែលងាប់នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបត្រូវបានលោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានបញ្ជាក់ថាមកបណ្តាលពីជំងឺអុតក្តាម។

  លោក ព្រំ វិច បាននិយាយថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំរួចមកមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និងស្លាប់នៅស្រុកស្រីស្នំមានឃុំចំនួន២គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន ដែលមានសត្វគោនិងក្របីមានបញ្ហាសរុបចំនួន៧០៥ក្បាល ដែលមានជំងឺដោយមានរោគសញ្ញា ឈឺក្រចក , ហើមពោះ, ហើមមុខ និង ឈឺមាត់ ។ក្នុងនោះមានសត្វគោងាប់អស់ចំនួន៣៤ក្បាល ។សត្វដែលឈឺ និង ងាប់នោះ គឺដោយសារជំងឺអុតក្ដាម។

  លោកបានបន្តថា  ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះមកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹងធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ងាយនឹងទទួលជំងឺ ។ជំងឺដែលមន្រ្តីជំនាញយើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ។ជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យបៅដោះ មេអត់កើត ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វងាប់ដោយសារខ្វះចំណី

  លោកបានបន្តទៀតថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិង បសុព្យាបាល  តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់។ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់យើង នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត

រូបភាពៈ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប

បញ្ជាក់ថាបញ្ហាសត្វគោងាប់ចំនួន៣៤ក្បាលនៅក្នុងស្រុកស្រីស្នំគឺដោយសារជំងឺអុតក្ដាម៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...