Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឃុំខ្លួនអ្នកក...

ឃុំខ្លួនអ្នកកាសែតម្នាក់ពាក់ព័ន្ធកណីដឹកឈើខុសច្បាប់

ដោយ:សុខុម/ស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរសអ្នកកាសែតម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនឈើខុសច្បាប់ដាក់ក្នុងពន្ធនាគារជាបណ្ដោះអាសន្នកាលពីថ្ងៃទី ១៤ខែវិច្ឆិកា។

   គួររំលឹកថាបុរសកាន់កាតកាសែតម្នាក់ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបរថយន្តកាមរីដឹកឈើប្រណិតចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនៅម៉ោងជាង ២រសៀលថ្ងៃទី១២វិច្ឆិកាក្នុងបំណងយកលក់នៅស្រុកស្នួលខេត្តក្រចេះតាមកំណាត់ផ្លូវជាតិលេខ 7។សមត្ថកិច្ចបានដេញស្ទាក់តាំងពីចំណុចដុងក្រឡរហូតដល់ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះទើបចាប់បាន។

   នៅក្នុងពេលចុះបង្រ្កាបឈើនោះបុរសម្នាក់បើករថយន្តដឹកឈើបើកប៉ះរថយន្តសមត្ថកិច្ចអស់៣គ្រឿងផង។

    អ្នកបើកបររថយន្ត ដឹកឈឺឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាន នៅក្នុងខេត្តក្រចេះ។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ រួមជាមួយរថយន្តដឹកឈើក្រញូង ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកសាងសំណុំរឿងទៅអោយជំនាញរដ្ឋបាលព្រៃឈើដល់ដៃតុលាការមក។នៅថ្ងៃទី ១៤ខែវិច្ឆិកា។ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនបុរសកាន់កាតសារព័ត៌មាន ពីបទប្រមូលនិងដឹកជញ្ជូនផលអនុផលព្រៃឈើមានដោយកម្រ ដោយគ្មានលិខិតអនុញ្ញាតព្រៃឈើ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...