Home ព័ត៌មានជាតិ អប់រំ លោកស្រី កុប ម...

លោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានសាងសង់សាលារៀនអ៊ីស្លាម នៅភូមិស្រែសា

ដោយ:ទេពកង្រី/កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកស្រី កុប ម៉ារីយ៉ាសអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សាលារៀនអ៊ីស្លាម នៅភូមិស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ដដែលជាអំណោយរបស់សប្បុរសជនតាមរយៈសមាគមក្ដីសង្ឃឹមកុមារនិងចាស់ជរាជនបទ

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក តាំសារឿន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារសមាគមន៍សម្ព័ន្ធយុវជនមុស្លិមខេត្តកំពង់ឆ្នាំង អាជ្ញាធរឃុំ ភូមិ យុវជន​CIWODA​ និងយុវជន​CMYA

សាលារៀនមួយខ្នងនេះមានចំនួន២បន្ទប់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០០០ដុល្លារ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular