Home ព័ត៌មានជាតិ នយោបាយ លទ្ធផលនៃ កិច្...

លទ្ធផលនៃ កិច្ច ប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ:ក្នុងនាមជាតំ ណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះ រាជា ណា ចក្រ កម្ពុជា ឯកឧត្តមអគ្គបណ្ឌិត សភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១១ ដែលបានប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធ ផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះមានដូចខាងក្រោម៖

កិច្ចប្រជុំបានសាទរកិច្ចសហប្រតិបត្តិការប្រកបដោយខ្លឹមសារ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងនាម ជាដៃគូដែលជឿទុកចិត្តគ្នា ក្នុងការជំរុញ ពហុភាគីនិយម សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ និងសកល ។ អាស៊ានបានស្វាគមន៍ការបន្តគាំទ្ររបស់អង្គការសហប្រជាជាតិដល់ការកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាន និងការ អភិវឌ្ឍ។ កិច្ចប្រជុំបានពិភាក្សាជា សំខាន់លើមធ្យោបាយនានាដែលអាស៊ាន និងអង្គការសហប្រជាជាតិអាចធ្វើការរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចប្រកបដោយប្រសិទ្ធ ភាពនូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតនេះ។ ថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាឱ្យ វ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ ជាទំនិញសកល ដែលអាច ទទួលបានដោយស្មើភាព និងមានតម្លៃសមរម្យដល់ប្រទេសទាំងអស់។

កិច្ចប្រជុំបានទទួលស្គាល់តួនាទីដែលពុំអាចខ្វះបានរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ក្នុងការជួយប្រទេសទាំងអស់នៅក្នុងពិភពលោក ដើម្បី អភិវឌ្ឍវិធានការទាំងឡាយ ដើម្បីដោះស្រាយវិបត្តិជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើទិន្នន័យ និងការវិភាគបែបវិទ្យាសាស្រ្ត។ កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាដ៏មុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គ ការសហប្រជាជាតិ (២០២១-២០២៥)។ កិច្ចប្រជុំបានសង្កត់លើសារៈសំខាន់នៃការបន្តការបំពេញឱ្យ គ្នាទៅវិញទៅមករវាងទស្សនវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាផងដែរលើកិច្ចសហប្រតិបត្តិការផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ ការកែលម្អប្រព័ន្ធ សុខាភិបាល ការមិនរីកសាយអាវុធនុយក្លេអ៊ែរ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម។

កម្ពុជាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ របស់អង្គការសហប្រជាជាតិ និងបានសម្តែងការគាំទ្រចំពោះមូលបទរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២០នេះ “អនាគតដែលយើងទាំងអស់គ្នាចង់បាន អង្គការ សហប្រជាជាតិដែលយើងត្រូវការ៖ គូសបញ្ជាក់ កិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម” ដែលឆ្លុះ បញ្ចាំងអំពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់បណ្តាប្រជាជាតិនានានៅទូទាំងពិភពលោក ក្នុងការការពារសន្តិភាព និងវិបុលភាព តាមរយៈការប្តេជ្ញារួមចំពោះពហុភាគីនិយម។ កម្ពុជាបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ថែមទៀត ចំពោះកិច្ចសហប្រតិបត្តិការឆ្លង វិស័យ និងការ គាំទ្រ សន្ទុះដ៏ រឹងមាំដើម្បីឆ្ពោះទៅសម្រេចបាននូវសមាហរណកម្មតំបន់ តាមរយៈការអនុវត្តផែនការការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី៤ (២០២១-២០២៥) ក្នុងចំណោមផែនការការងារផ្សេងៗទៀត។

កម្ពុជាក៏ បានស្នើឱ្យ អង្គការសហប្រជាជាតិផ្តល់ធនធាន និងជំនាញថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការចែករំលែកឧត្តម្មានុវត្តន៍ និងមេរៀន កន្លង មក សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព ដូចជា តាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ នៅមុន និងនៅក្រោយពេលបំពេញបេសកកម្ម ដើម្បីធ្វើយ៉ាងណា ឱ្យ ប្រតិបត្តិករថែរក្សាសន្តិភាពអាចអនុវត្ត និងបំពេញបេសកម្ម នៅក្នុងអាណត្តិរបស់ខ្លួនបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​រុស្សី​ប្តេជ្ញា...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...