Home ព័ត៌មានជាតិ សន្តិសុខ មក​លោតទឹក​សម្...

មក​លោតទឹក​សម្លាប់ខ្លួន តែ​ចេះ​ហែល​ទឹក​ក៏​ហែល​ឡើងគោក​វិញ​

​ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មក​លោតទឹក​សម្លាប់ខ្លួន តែ​មិន​ស្លាប់​ព្រោះ​ចេះ​ហែល​ទឹក ខំប្រឹង​ហែល​មកលើ​គោក​វិញ នៅ​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯង​មក​ឈប់​នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ រួច​តោង​ឡើង​បង្កាន់ដៃស្ពាន​លោត​ចុះ​លិច​ចូលទៅក្នុង​ទឹក​បាត់​ដោយ​បន្សល់ទុក​ទូរស័ព្ទ​១​គ្រឿង លុយ​ចំនួន​៤​ម៉ឺន​រៀល និង​ខ្សែដៃ​១​ខ្សែ​ទុក​នៅលើ​កែបម៉ូតូ របស់ខ្លួន​។ ក្រោយមក ប្រមាណ​ជាង​១០​នាទី ក៏មាន​គេ​ប្រទះឃើញ​បុរស​នោះ​ហែល​តោង​ទូក​អ្នកនេសាទ​ឡើងលើ​គោក​វិញ នៅ​ម្តុំ​វត្តភ្នំ ខណ្ឌដូនពេញ ។

​បុរស​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​បញ្ចូនទៅ​កាន់​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វា ដើម្បី​ធ្វើការ​សាកសួរ​និង​ណែនាំ​អប់រំ រួច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​និង​សាច់ញាតិ​មក​ទទួល​ទៅផ្ទះ​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...