Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ស៊េរី​...

រថយន្ត​ស៊េរី​ទំនើប​បើក​លឿន​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​សង​ថ្លៃ​ខូចខាត​បញ្ចប់រឿង​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿ​លឿន បុក​រះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ទៀត តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង ៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​ចំណុច​ជាប់រ​វង់​មូល​ចោមចៅ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​មាន​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឆេ​រ៉ូ​លេ​ត មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BI.3836 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ផ្លូវកែង​និង​ផ្លូវ​វ៉េងស្រេង​បាន​បត់​ស្តាំ​ង ជួន​នឹង​ផ្លូវ​កោង​ផង​បួង​ចង្កូត​មិនទាន់ ក៏​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ ជ្រុល​ទៅបុក​រះ​ម៉ូតូ​ពីរ​គ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង បណ្តាល​ឲ្យ​ម៉ូតូ និង​ម៉ូតូ​កង​បី​ឥណ្ឌា​រង​ការខូចខាត​យ៉ាងដំណំ និង​បន្ត​ទៅបុក​សម្ភារៈ​នៅមុខ​តូប​លក់​ទូរស័ព្ទដៃ​មួយ រង​ការខូចខាត​មួយចំនួន​។​

​ក្រោយ​កើត​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​រថយន្ត​បានចេញ​សំណង​ទៅ​ឲ្យ​ខាង​ម៉ូតូ​កង់​បី​ចំនួន​៤០០ ដុល្លារ និង​ម៉ូតូ​២​គ្រឿង​ចំនួន​៨៧៥ ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ ចំណែក​សម្ភារៈ​ខូចខាត​តូប​លក់​ទូរស័ព្ទ ខាង​សន្តិសុខ​ផ្សារ​មិន​ទារ​សំណង​នោះទេ​នឹងធ្វើ​ការជួសជុល​ដោយ​ខ្លួនឯង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

អនុសាខា​កាកបាទក្រហម​ស្រុក...

ដោយ​: គ្រញូង / បាត់ដំបង​:...

ក្រុមហ៊ុន ព្រី​ម្លិះ នឹង​...

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង...

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...