Home ហោរាសាស្ត្រ ថ្ងៃទី​១៦ ខែវ...

ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​ឬ​ធ្វើ​អ្វីមួយ​ឃើញថា​តែង​ផ្តល់​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​ផង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មានការជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កាក់កប​និង​មាន​ភាព​សុខដុម​ល្អ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេម ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​ព្រោះថា​អាច​រួម​រស់នៅ​ជាមួយគ្នា​សុខដុម​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទៅណា​មក​ណា​ឬ​ពេលធ្វើ​ដំណើរ​ចូរ​ប្រយ័ត្ន​ទទួលរង​របួស​ឬ​មាន​បញ្ហា​អ្វី​កើតឡើង​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ពិសេស​បើ​ចង់​ប្រកប​កិច្ចការ​អ្វីដែល​ថ្មី​តែង​ជឿនលឿន​ទៅមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ​ហើយ មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។

​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សម្បូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​ទៀតហើយ​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​ថ្វី​ត្បិត​លោកអ្នក​រត់​ចុះ​រត់ឡើង​មមាញឹក​ការងារ​ក៏ដោយ​តែ​មិនត្រូវ​អែអង់​ឡើយ​ពីព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ដូច​ជាទី​ពេញចិត្ត​វិញ​មួយចំនួន​ពុំខាន​។​ការរស់នៅ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ប្រកប​កិច្ចការ​អ្វី​តែង​ជួប​ផល​លំបាក​នៅពេល​ដំបូង តែបើ​មានការ​ព្យាយាម​នោះ​ផល​សម្រេច​តែង​ទទួល​នៅពេល​ក្រោយ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​និង​អស់សង្ឃឹម​មិនតិច​ដែរ​ទេ​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​រដិបរដុប​ដំណើរ​ជីវិត​បន្តិច ប៉ុន្តែ​ការប្រកប​ការងារ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែងមាន​ភាពល្អប្រសើរ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ត្រូវ​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវគេ​ទម្លាក់កំហុស​ហើយ​គេ​បែរជា​ទទួលផល​ប្រយោជន៍​ទៅវិញ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុងការ រក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​អារម្មណ៍​តប់​ប្រ​ម៉​ល​និង​ពិសេស​ងាយ​កើតរឿង​រ៉ាវ​ជាមួយ​អ្នកដទៃ​ផង​។ សម្រាប់​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​សម្លឹង​ឱ្យ​ឆ្ងាយ ពីព្រោះថា​ងាយ ទទួលរង​ផលប៉ះពាល់​នាពេល​ក្រោយ​ផង​។​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​កើតមាន​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ល្អ​ឬ​ការប្រកប​ការងារ​អ្វីមួយ​នាំឱ្យ​ជឿនលឿន​គ្រាន់​កក់ក្តៅ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ទាក់ទង​ទៅនឹង​ប្រាក់កាស​ក៏​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​ដកដង្ហើម​ស្រួលខ្លួន​បន្តិច​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ចង់​បើក​របរ​ថ្មី​ក៏​អាច​ធ្វើការ​ការផ្លាស់ប្តូរ​នៅថ្ងៃនេះ​បាន​ពីព្រោះថា​តែង​ហុច​ជា​លទ្ធផល​គ្រាន់​សម​ដូច​ប្រកប​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ការងារ​មិនល្អ​ទេ​គឺ​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់​។​លោកអ្នក​ធ្វើ​អ្វី​ទាល់តែ​ប្រឹងប្រែង​ដោយ​ចំណាយ​ញើស​ឈាម​ច្រើន​ទើប​អាច​ប្តូរប្រាក់​កាសចូល​ផ្ទះ​វិញ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​បង្កជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នៅ​គ្រា​ខាងមុខ​ហើយ​ពិសេស​ស្ត្រី​មិនត្រូវ​លង់លក់​ល្បែង​ស្នេហា​អូសទាញ​ឡើយ​បើ​ពុំនោះ​នឹងត្រូវ​ជួប​ក្តី​អន្តរាយ​នៅ​គ្រា​ខាងមុខ​ពុំខាន​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចោទឡើង​។​ការប្រកប​ការងារ​តែង​កើតការ​រាំងស្ទះ​និង​ពិសេស​មិន​សម្រេច​ដល់​គោលដៅ​ថែមទៀត​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​ហើយ​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​គប្បី​មើលមុខ ក្រោយ​ទើប​ប្រសើរ​។​ចំពោះ​បញ្ហាសំខាន់​ឬ​បញ្ហា​ប្រញាប់​បន្ទាន់​ត្រូវតែមាន​ការប្រយ័ត្នប្រយែង​ទើប​មិនមាន​ផល​អាក្រក់​ចោទឡើង​។​លោកអ្នក​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​អ្នកដទៃ​ហើយ​ធ្វើ​អ្វី​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​រក​អតិថិជន​បន្តិច​ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ទៀតផង​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​វិញ​ពិសេស​កម្មករ សំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ប្រយ័ត្ន​អ្នកដទៃ​អុជអាល​នាំ​កើត​ជម្លោះ​វិវាទ​កើតឡើង​ហើយ​រីក​រាលដាល​ដល់​ការចង់​ចែកផ្លូវ​គ្នា​ថែមទៀត​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ជានិច្ច​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជោគជ័យ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការជួប​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើ ឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ចូល​យាយី​ច្រើន​ដូចនេះ​ត្រូវ​ចេះ​សន្តោស​ប្រណី​ដល់​គ្នា​ខ្លះ​ទើប​គ្មាន​បញ្ហា​រកាំរកូស​កើតឡើង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...