Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន ពីរ...

ឃាត់ខ្លួន ពីរ​នាក់ ក្នុងការ​ឆែក​អាវុធជាតិផ្ទុះ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ នៅ​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ៨ យប់ ស្ថិតនៅ​ផ្លូវ​លេខ​១៩៨៦ (​ចំណុច​មុខ​ផ្សារ​ទំនើប Super Store) ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កម្លាំង​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ ដឹកនាំ​ដោយ លោក ឆាយ វាសនា នាយក​រដ្ឋបាល ខណ្ឌ​សែន​សុខ បាន​ចុះ​បេសកកម្ម ត្រួតពិនិត្យ​ម៉ូតូ ឆ្លងកាត់​ចំនួន ១៨០ គ្រឿង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន​ពីរ​នាក់ ជាមួយ​គ្រឿងញៀន មួយកញ្ចប់​តូច និង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង ដោយឡែក​អាវុធ​ឆ្លង កាត់​គ្មាន ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ។​

​លោក ឆាយ វាសនា បាន​បញ្ជាក់ថា បេសកកម្ម​នេះ បានធ្វើ​ឡើង ដោយ​អនុវត្តតាម​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​របស់ លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព រដ្ឋបាល​ខណ្ឌ និង​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងការ​បង្ក្រាប ទប់ស្កាត់ បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...