Home ព័ត៌មានជាតិ សន្តិសុខ ផ្ទះ​លំហែកាយ​...

ផ្ទះ​លំហែកាយ​កម្ពស់​២​ជាន់​ស្រុត​ធ្លាក់ចូល​ទឹកស្រះ​ស្លាប់​ស្ត្រី​ម្នាក់​ជា​របស់លោក ឧកញ៉ា ឃាន បញ្ញា​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: គិត​មកដល់​ថ្ងៃនេះ គេ​មិនទាន់​ដឹង​ទេ​ថា​តើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ចាត់ការ​បែបណា​ចំពោះ​បញ្ហា​បាក់​ផ្ទះ​លំហែកាយ​កម្ពស់​២ ជាន់​ក្នុងភូមិ​គ្រឹះ​របស់លោក ឧកញ៉ា ឃាន បញ្ញា បណ្ដាលឱ្យ​ស្ត្រី​បម្រើ​ក្នុងផ្ទះ​ម្នាក់​ស្លាប់​នោះ ហើយ​តើ​ផ្ទះ​លំហែរ​ដែល​ស្រុត​បាក់​ចូល​ទឹកស្រះ​បណ្ដាល​ឱ្យស្លាប់​ស្ត្រី​ម្នាក់​នោះ​មានច្បាប់​ដែរ​ឬ​អត់​ទេ​។​
​សមត្ថកិច្ច​ឱ្យដឹងថា​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅក្នុង​ទឹក​បន្ទាប់ពី​បាក់ក​ញ្ចុះ​លើទឹក​ក្នុង​វីឡា​មួយកន្លែង​ហេតុការណ៍ កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សំរោង​ទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ៊ុន សំបូរ អាយុ​៦១​ឆ្នាំ ជា​ស្ត្រី​មេ​មា​យ ស្នាក់នៅ​ភូមិគ្រឹះ​លោក​ឧកញ៉ា​ឃាន បញ្ញា​ក្នុងភូមិ​កើតហេតុ​ខាងលើ​។
​គួរបញ្ជាក់​ថា​ផ្ទះ​លំហែកាយ​កម្ពស់​២​ជាន់​ក្នុង​ដី​ឡូ​តិ៍​ភូមិគ្រឹះ​របស់លោក ឧកញ៉ា ឃាន បញ្ញា ដែលជា​ម្ចាស់​បុរី ឃាន បញ្ញា​។ ផ្ទះ លំហែកាយ​ដែល​បាក់ស្រុត​នោះ មាន​ទំហំ​ប្រវែង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​បេតុង​កម្ពស់​២​ជាន់ នៅក្នុង​ស្រះ​ទំហំ​ប្រមាណ ៤០​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...