Home ព័ត៌មានអន្តរជាតិ ចិន​រកឃើញ​វីរ...

ចិន​រកឃើញ​វីរុស​កូរ៉ូ​ណា​នៅ​លើ​សាច់គោ​និង​ពោះ​គោ​ក្លាស្សេ​មកពី​ប្រទេស​មួយចំនួន​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ​ទីក្រុង​ជីន​ណាន​របស់​ចិន​ភាគ​ខាងកើត​បាន​និយាយថា​ខ្លួន​បាន​រកឃើញ​វីរុស​កូរ៉ូណា​ថ្មី​នៅ​លើ​សាច់គោ​និង​ពោះ​គោ ព្រម​ទាំង​នៅលើ​សំបក​វេច​ខ្ចប់​នៃ​ផលិតផល​ទាំង​​នេះ​មក​ពី​ប្រទេស ប្រេ​ស៊ីល នូវែ​លសេ​ឡង់ និង​បូ​លី​វី នៅពេល​ចិន​បង្កើន​ការធ្វើតេ​ស្តិ៍លើ​អាហារ​ក្លាស្សេ​។​

​វា​បាន​និយាយទៀតថា មនុស្ស​ជាង​៧.៥០០​នាក់​ដែល​អាច​ប៉ះពាល់​អាហារ​មាន​វីរុស​ទាំងនេះ ព្រមទាំង​អ្នកពាក់ព័ន្ធ ត្រូវបាន​ធ្វើតេស្តិ៍​រក​វីរុស​តែ​អវិជ្ជ​មាន​វីរុស​កូរ៉ូណា ។​

​អាជ្ញាធរ​ចិន​កាលពី​សប្តាហ៍​មុន​បាន​រកឃើញ​វីរុស​កូរ៉ូ​ណា​នៅ​លើ​កញ្ចប់​បង្គារម​ក​ពី​អា​រ៉ាប៊ីសាអូឌីតនៅ​ទីក្រុង ឡាន​ចូ​វ លើ​សាច់គោ​ប្រេ​ស៊ីល​នៅ​ទីក្រុង​វូ​ហាន និង​សាច់គោ​អា​ហ្សង់​ទីន​នៅ​ខេត្ត​សាន​ទុង និង​​ជាំ​ង​ស៊ូ​។​

​សូមបញ្ជាក់​ថា ចិន​ជា​អ្នក​ទិញ​សាច់គោ​ធំ​បំផុត​ក្នុង​លោក​ហើយ​ប្រេ​ស៊ីល​និង​អា​ហ្សង់​ទីនជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​៕

​មនុស្ស​ជាង​៧.៥០០​នាក់​ដែល​អាច​ប៉ះពាល់​អាហារ​មាន​វីរុស​ទាំងនេះ ត្រូវបាន​ធ្វើតេស្តិ៍​រក​វីរុស​តែ​អវិជ្ជ​មាន​វីរុស​កូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...