Home ព័ត៌មានអន្តរជាតិ ជនជាតិ​ចិន​ម្...

ជនជាតិ​ចិន​ម្នាក់​ទិញ​ព្រាប​អឺរ៉ុប​មួយ​ក្បាល​ក្នុងតម្លៃ​ដេញថ្លៃ ១,៩ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បែលហ្ស៊ិក ៖ ក្រុមហ៊ុន​ដេញថ្លៃ​ព្រាប​តាម​អន​ឡាញ Pigeon Paradise (PIPA) បាន​និយាយថា​អ្នកទិញ​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​​បាន​ចំណាយ​ប្រាក់​ខ្ពស់​ជាប់​កំណត់ត្រា​ពិភពលោក​ចំនួន ១,៦ លាន​អឺរ៉ូ (១,៩ លាន​ដុល្លារ​) សម្រាប់​សត្វ​ព្រាប​ញី​មួយ​ក្បាល ឈ្មោះ ញូ​វ គីម​។​

​យោង​តាម​ក្រុមហ៊ុន PIPA ការលក់​នេះ​បាន​ផ្តួល​កំណត់ត្រា​លើក​មុន ១,២៥ លាន​អឺរ៉ូ ដែល​បង់​សម្រាប់​សត្វ​ព្រាប​ឈ្មោល​ឈ្មោះ អា​ម៉ាន់​ដូ កាលពី​ឆ្នាំមុន ។​

​ញូ​វ គីម ដែល​ជា​ពូជ​ព្រាប​ចិញ្ចឹម​បាន​យ៉ាង​ល្អ​ពី​ជម្រក​ដ៏​ល្បីល្បាញ​របស់​វា​នៅ​ទីក្រុង​អាន​វឹប​របស់​បែលហ្ស៊ិក ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​ក្នុង​តម្លៃ​ត្រឹមតែ ២០០ អឺរ៉ូ​ប៉ុណ្ណោះ​។​

​លោក នី​កូឡាស ជី​សែ​ល​ប្រិច នាយក​ក្រុមហ៊ុន PIPA បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ខ្ញុំ​ជឿថា​វា​ជា​កំណត់ត្រា​ពិភពលោក ព្រោះ​មិន​ដែល​មាន​ការលក់​ជា​ផ្លូវការ​ក្នុងតម្លៃ​បែបនេះ​ទេ​។ ខ្ញុំ​មិន​គិត​ថា​យើង​នឹង​អាច​ឈាន​ដល់​ចំនួន​បែបនេះ​ទេ​”​។​

​លោក​បាន​បន្ថែមថា អ្នកទិញ ដែល​មិន​ប្រាប់​ឈ្មោះ “​ប្រហែល​ជា​ចង់​ចិញ្ចឹម​បីបាច់​វា​”​។​

​ញូ​វ គីម បានឈ្នះ​មកុដ​ឆ្នាំ ២០១៨ ក្នុងនាម​ជា “​ព្រាប​ហោះ​បាន​ឆ្ងាយ​ជាង​គេ​ថ្នាក់ជាតិ​” នៅក្នុង​ការប្រកួត​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ឆា​តូ​រ៉ូ និង​អា​ហ្សង់​ទុន​ស៊ូគ្រូ​ស​នៅ​ប្រទេស​បារាំង​។​

​សត្វ​ស្លាប​កំពូលៗ​នៅ​អឺរ៉ុប​បាន​ទទួល​កិត្តិនាម​ជា​សកល​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​និង​ជាពិសេស​នៅក្នុង​ប្រទេស​ចិន កន្លែង​ដែល​ការ​ប្រជែង​គ្នា​ដេញថ្លៃ​សត្វ​ព្រាប​អាចបង្កើត​ប្រាក់ចំណេញ​យ៉ាង​ធំ​សម្បើម​។​

​អ្នកទិញ​មានទ្រព្យ​ស្តុកស្តម្ភ​ពី​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​និង​អាស៊ី​បាន​រុញ​ឱ្យ​កើន​តម្លៃ​សម្រាប់​បក្សី​គ្រង​ជើងឯក​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​ហោះហើរ​បាន​រាប់រយ​គីឡូម៉ែត្រ​និង​នៅ​តែ​អាច​រក​ផ្លូវ​ត្រឡប់​​មក​ជម្រក​វា​វិញ​បាន​។​

​ទម្លាប់​នៃ​ការស្រឡាញ់​សត្វ​ព្រាបបាន​ចាក់​ឫសគល់​នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​បែលហ្ស៊ិក​និង​ហូ​ឡង់ ដោយ​ប្រពៃណី​នេះ​បាន​រាលដាល​ដល់​ភាគ​ខាងជើង​ប្រទេស​បារាំង​។​

​កីឡា​ប្រណាំង​ចម្ងាយ​ហោះ​របស់​ព្រាបបាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​រហូតដល់​ការដេញថ្លៃ​ចាប់ផ្តើម​រុញ​តម្លៃ​ឡើងវិញ​សម្រាប់​ព្រាប​ជា​ម្ចាស់​ជើងឯក និង ព្រាប​ដែល​ឈ្នះ​។​

​លោក​ជី​សែ​ល​ប្រិច​និយាយថា ប្រទេស​បែ​ល​ហ្សិក​តែ​ឯង​មានស​ត្វ​ព្រាប​ចំនួន ២០.០០០ ក្បាល​សម្រាប់​ការប្រណាំង​បក្សី​ក្នុង​ការប្រកួត​ធំៗ​។​

​ញូ​វ គីម ត្រូវបាន​បង្ហាត់​ដោយ​ឪពុក​និង​កូនប្រុស​ឈ្មោះ ហ្គា​ស្តូន និង ឃឺត វ៉ាន់ដេ វូ​អឺ នៅ​ទី​ជម្រក​លំដាប់​ពិភពលោក​របស់​ពួកគេ​នៅ​សង្កាត់​បឺ​ឡាអា​នៃ​ក្រុងអាន​វឹប ។​ពួកគេ​បាន​លក់​សត្វ​ព្រាប​បង្វឹក​រួច​​ទាំង​អស់​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​៕

​ព្រាប​ឈ្មោះ​ញូ​វ​គីម​លក់បាន​១,៩​លាន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular