Home ព័ត៌មានជាតិ សង្គម រដូវរំហើយ​ខាង...

រដូវរំហើយ​ខាងមុខ​អាច​ត្រជាក់​ជាង​រាល់​ឆ្នាំ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ កាស​ធាតុ​បាន​ថយចុះ​ក្នុង​រង្វង់​បី​អង្សា​សេ បើ​ធៀប​ទៅនឹង​មុន ពេល​ព្យុះ​ទី​២២​ឈ្មោះ​វ៉ា​ម​កូ​មិនទាន់​រលាយ​។ ព្យុះ​នេះ​វា​បាន​មកដល់​ឆ្នេរ​ខាងលើ ភាគ​កណ្តាល​ប្រទេស​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា​ហើយ​បន្តដំណើរ​តាម ឆ្នេរ​ឡើងទៅ​ខាងជើង ដោយ​មួយផ្នែក​នៅលើ​ដីគោក​បាន​ថមថយ​ឥទ្ធិពល​មកជា សម្ពាធ​ទាប​នៅលើ​ប្រទេស​ឡាវ​និង​មួយផ្នែក​នៅក្នុង​ទឹក​បន្តដំណើរ​ទៅ​ហាណូយ តែ​ផ្នែក​ទាំងពីរ​ព្យុះ​នេះ​វា​បាន​រលាយ​អស់ហើយ​នៅ​ដើម​ថ្ងៃទី​១៦​ខែវិច្ឆិកា​។ នេះ​បើតាម​លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​នៅក្រោយពេល​ព្យុះ​នេះ រលាយ​មិនមាន​ឥទ្ធិពល​ទឹកភ្លៀង​ទេ គឺ​មានតែ​ខ្យល់​ត្រជាក់​ដល់​ប្រទេស​កម្ពុជា តែ​មិនមែនជា​របប​ខ្យល់មូសុង​ឦសាន​ទេ​គឺ​ទ្រនង់​សម្ពាធ​ខ្ពស់​នៅ​ភាគ​ខាងត្បូង​ប្រទេស ចិន​បាន​រុញ​ចុះមក​ខ្លាំង​។ ធាតុអាកាស​ត្រជាក់​នេះ​អាច​បន្ត​កើតមាន រហូតដល់​ថ្ងៃ ទី​១៨​ខែ​វិច្ឆិកា ទើប​សីតុណ្ហភាព​ចាប់ផ្តើម​ងើបឡើង​វិញ​ជាថ្មី ជាមួយនឹង​ការបន្ត ធ្លាក់ ភ្លៀង​រដូវវស្សា​នៅលើ​ភាគខាង​ត្បូង​នៃ​ប្រទេស តែ​សម្រាប់​ភាគ​ខាងជើង គឺ ភ្លៀង​ចុះខ្សោយ​ហើយ​តែ​រដូវវស្សា​មិនទាន់​អស់​ទេ សារ​ខ្យល់​មិន​ទាន់​​ប្តូរ​ទិស ខ្យល់មូសុង​ឦសាន​ចុះមក​មិនទាន់រួច​។ តាម​ការ​ព្យាករ​ធាតុអាកាស​នៅក្នុង​រដូវរំហើយ​ខាងមុខ​អាច​ត្រជាក់​ជាង​រាល់​ឆ្នាំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...