Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​សាលាខេត្ត: ស្រុក ក្រុង​ចំនួន ១២ ខូចខាត​ដំណាំ​ស្រូវ ៤២.៥១៧ ហិកតា​

ដោយៈ គ្រញូង/បាត់ដំបងៈ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថាៈ ក្នុង​គ្រោះមហន្តរាយ ជំនន់​ទឹកភ្លៀង កន្លងមក បណ្តាល​ឲ្យ​ប៉ះពាល់ ដំណាំ​ស្រូវ សរុប ១២៧.១៨៩ ហិកតា នៅក្នុង​ស្រុក ក្រុង​ចំនួន ១២ ។ ដោយឡែក ការខូចខាត​ដំណាំ​ស្រូវ សរុប​ចំនួន ៤២.៥១៧ ហិកតា និង​ផលប៉ះពាល់​ដំណាំ សាកវប្បកម្ម និង​ដំណាំ​ឧ​ស្សហកម្ម សរុប ៦៣.៥៦៧ ហិកតា និង​ខូចខាត​ដោយសារ​ទឹកជំនន់ សរុប ៤៣.៤៦៤ ហិកតា​។ ចំណែក​ប្រឡាយ មេ ប៉ះពាល់ ១២៥.៦៨០ ម៉ែត្រ ប្រឡាយ​រង ៨៨.០០០ ម៉ែត្រ ប្រឡាយ​ស្រោចស្រព ៧៨.០០០ ម៉ែត្រ ទំ​បន់ ១៥០ ម៉ែត្រ និង​សំណង់ សិល្បៈការ ៨ កន្លែង​។​

​អ្នកនាំពាក្យ បានបញ្ជាក់​ថាៈ សរុប​ផលប៉ះពាល់​បឋម ដល់ផ្ទះ​ប្រជាពលរដ្ឋ សរុប ៧២.៨២០ គ្រួសារ ស្មើនឹង ១៤ ស្រុក ៩៩ ឃុំ ។ ក្រោយ​ទឹក​ស្រក​អស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​យក​គ្រឿងចក្រ ជួសជុល​ស្តារឡើងវិញ ជា​បណ្តើរៗ ដោយ​ជួសជុល​កន្លែង​ណា​ដែល​ខូច ធ្ងន់ធ្ងរ​មុន ។​

​ដោយឡែក អាង​បាសាក់ នៅ​ស្រុក​រុក្ខ​គិរី ដែល​បាក់ស្រុត​អស់ ប្រវែង ២០០ ម៉ែត្រ និង​ជួសជុល ប្រឡាយ បេតុង​ក​ង្ហ​ត ប្រវែង ៣៣ ម៉ែត្រ មន្ទីរជំនាញ បាន​ជួសជុល​ចប់ ១០០ ភាគរយ ហើយ និង​ជួសជុល ភ្លឺ​អាង​កំពីងពួយ ដោយបាន​ចាក់​ថ្ម ក្រួស​ក្រហម​បាន ៥០ ភាគរយ​ហើយ​។ ក្រៅពីនោះ បាន​ជួសជុល​ប្រឡាយ​មេ ជំហាន ២ ដោយបាន​ចាក់ដី​បង្ហាប់ ជើង​ប្រឡាយ ប្រវែង ២៤ ម៉ែត្រ និង​បន្ត​ចាក់​បេតុង​ឲ្យ​ចប់ ១០០ ភាគរយ នៅ​ចុង​ឆ្នាំនេះ និង​ជួសជុល​ស្តារឡើងវិញ ប្រឡាយ​មេ ២៣០ ម៉ែត្រ ស្ថិតនៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ។ ចំពោះ​ពលរដ្ឋ ចំនួន ១០.៥០០ គ្រួសារ ដែល​ខូចខាត​ស្រូវ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ផ្តល់​ពូជស្រូវ សរុប ១.០៥០ តោន​ស្មើ ១០.៥០០ ហិកតា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...