Home ព័ត៌មានជាតិ នយោបាយ ម៉ាស ២,១​លាន​...

ម៉ាស ២,១​លាន​និង​បរិក្ខារ​ពេទ្យ​១២​​មុខ​អំណោយ​ជួយ​មិត្ត​ឡាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​ព្រឹក​នេះ​

​ដោយៈ​បូព៌​ព្រឹក្ស​,​តារា​រិ​ទ្ធ​,មុនីរ័ត្ន/​ភ្នំពេញៈសម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី បាន​ដឹក​ម៉ាស​ចំនួន ២,១​លាន​ម៉ាស និង​បរិក្ខារ​ពេទ្យ ១២​មុខទៀត តាម​យន្តហោះ​ពិសេស​ទៅ​ជួយ​មិត្ត​ឡាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​ក៏បាន​អញ្ជើញ​ធ្វើដំណើរ​អម​សម្តេច​ពិជ័យ​ផងដែរ​។

រូបៈសម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី បាន​ដឹក​ម៉ាស​ចំនួន ២,១​លាន​ម៉ាស និង​បរិក្ខារ​ពេទ្យ ១២​មុខ ទៀត តាម​យន្តហោះ​ពិសេស​ទៅ​ជួយ​មិត្ត​ឡាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩

​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុន​ន​សែ​បាន​បញ្ជាក់ថា​អំណោយ​កម្ពុជា​ជូនទៅ​មិត្ត​ឡាវ​រួមមាន ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ១០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 1​។​

​ក្នុង​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ចំពោះ​នាយករដ្ឋមន្ត្រី​ឡាវ​កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា​បានសរសេរថា​តាងនាម​នៃ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន​២​លាន និង​សម្ភា​រៈវិ​ជ្ជ​សាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។
​ទន្ទឹម​នេះ ខ្ញុំ​ក៏​សូម​ចាត់តាំង​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បី​នាំយក​អំណោយ​ខាងលើ​ទៅ​ទីក្រុង​វៀង​ច័ន្ទ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ តាម​ជើងយន្តហោះ​ពិសេស​។​
​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ឯកឧត្តម នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​៕​សរន​

រូបៈសម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី បាន​ដឹក​ម៉ាស​ចំនួន ២,១​លាន​ម៉ាស និង​បរិក្ខារ​ពេទ្យ ១២​មុខ ទៀត តាម​យន្តហោះ​ពិសេស​ទៅ​ជួយ​មិត្ត​ឡាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។

ម៉ាស ២,១​លាន​និង​បរិក្ខារ​ពេទ្យ​១២​​មុខ​អំណោយ​របស់​ជួយ​មិត្ត​ឡាវ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​ព្រឹក​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...