Home ព័ត៌មានអន្តរជាតិ ម៉ិក​ស៊ិក​មាន...

ម៉ិក​ស៊ិក​មាន​ករណី​កូវី​ដ​ឈានដល់​១​លាន និង​ស្លាប់​ជិត​១០ ម៉ឺន​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ម៉ិក​ស៊ី​កូ ៖ ប្រទេស​ម៉ិក​ស៊ិក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​វិច្ឆិកា​មាន​ករណី​កូវី​ដ​១៩​ឈាន​ដល់​ចំនួន​មនុស្ស ១ លាន​នាក់​និង​ស្លាប់​ជិត ១០០.០០០ នាក់​ប៉ុន្តែ​ក្រុមមន្ត្រី​យល់ស្រប​ថា ចំនួន​ពិត​ប្រហែល​ជា​ខ្ពស់ជាង​នេះ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក យូ​ហ្គោ ឡូប៉េស ហ្គា​ថែ​ល និយាយថា រាល់​ការ​ធ្វើ​តេស្ត​កាន់តែ​ទូលំទូលាយ​គឺជា​ការ​ខ្ជះខ្ជាយ “​ពេលវេលា ការខិតខំ និង​ថវិកា​”​។ លោក​បន្ត​ថា​ម៉ាស់​គឺជា​វិធានការ​ចាំបាច់​​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​។ ពួក​វា​មិន​ការពារ​យើង​ទេ ប៉ុន្តែ​វា​មាន​ប្រយោជន៍​សម្រាប់​ការពារ​មនុស្ស​ដទៃ​ទៀត​។​

​លោក​ប្រធានាធិបតី អង់​ដ្រេ ម៉ា​នូ​អែល ឡូប៉េស អូ​ប្រា​ដូ សឹងតែ​មិន​ដែល​ពាក់​ម៉ា​ស់សោះ ហើយ​លោក​ឡូប៉េស ហ្គា​ថែ​ល ពាក់​ម៉ាស់​ម្តងម្កាល​ប៉ុណ្ណោះ​។​

​លើកលែង​តែ​ផ្នែក​វិទ្យាសាស្ត្រ​ទេ​ដែល​មិន​យល់​ស្រប​នឹង​អនុរដ្ឋមន្ត្រី​និង​ប្រធានាធិបតី​។​អ្នកជំនាញ​អន្ដរជាតិ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ហើយ​និយាយថា​ម៉ាស់​ការពារ​ទាំង​អ្នក​ពាក់​និង​​អ្នកដទៃ​ទៀត​។​

​គិត​ត្រឹម​យប់​ថ្ងៃ​សៅរ៍ នាយក​ផ្សព្វផ្សាយ​សុខភាព​ទូទៅ​របស់​ម៉ិក​ស៊ិក លោក រី​កាដូ ខ​ត​ថេ​ស អាល់​កាឡា បានប្រកាសថា ចំនួន​ករណី​កូវី​ដដែល​បាន​បញ្ជាក់គឺ ១.០០៣.២៥៣ នាក់ និង អ្នកស្លាប់​គឺ ៩៨.២៥៩ នាក់​៕

អ្នក​ឆ្លងកូវី​ដ​១៩​នៅ​ម៉ិក​ស៊ិ​កកើនឡើង​ដល់​ខ្ទង់​១​លាន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...