Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​វិនិយោ...

គម្រោង​វិនិយោគ​តម្លៃ​ជាង​២០​លាន​ដុល្លារ​ត្រូវ​បានទទួល​ការចេញ​វិញ្ញាបនបត្រ​ស្ថាពរ​

ដោយៈ​ស្រីនាថ​/​ភ្នំពេញៈ​គម្រោង​វិនិយោគ​ចំនួន​ប្រាំ​ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងា​ជាង​២​ពាន់​កន្លែង​ត្រូវ​បានទទួល​ការសម្រេច​ចុះបញ្ជី​។​នេះ​បើ​​តាម​ប្រភព​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រុ​មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​ប្រភព​ដដែល​សរសេរ​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ប្រាំ​។​ក្នុងនោះ​៖១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប និង​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,១​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩១​កន្លែង​។​២- “G4TEC PROPERTY & INVESTMENT CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩​កន្លែង​។​៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGYCO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វាល​ធំ (​ទី​៦) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២១៦​កន្លែង​។​៤- “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង ខ្សែភ្លើង និង​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០៤​កន្លែង​។​
​ចំណែក​ទី​៥-“GAO LONG JIANG PLASTIC PIPE CO.,LTD.”​គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ជ័រ និង​ទុយោ​ជ័រ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២១ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង​៕​សរ​ន

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ប្រចាំថ្ងៃ សៅរ៍ ទី ២៨​...

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...