Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​សព​ប...

ប្រទះឃើញ​សព​បុគ្គលិក​ធនាគារ​ម្នាក់ ក្បែរ​ម៉ូតូ នៅ​ចំណុច​ចិញ្ចើមថ្នល់ ជាតិ​លេខ​១

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មាន​សភា​ព​ហើម ស្អុយរលួយ នៅក្បែរ​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ខាងមុខផ្ទះ​អ្នកស្រុក ស្ថិតនៅ​ភូមិ​បន្ទាយ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង ១​និង​១០​នាទី រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ឈ្មោះ ស៊ុត ធួ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក ធនាគារ មួយកន្លែង មាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​បាត់​ខ្លួន តាំងពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​១១ វិច្ឆិកា មកម្ល៉េះ ។​

​សមត្ថកិច្ច បាន​បន្តថា មុនពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ ធុំក្លិន​ស្អុយ រួច​សង្ស័យ​ក៏​ដើររក មើល ស្រាប់តែ​ប្រទះឃើញ សព​មនុស្ស​ហើម​ស្អុយ នៅក្បែរ​ម៉ូតូ​មួយគ្រឿង​ដែល​រង​ការ​ខូច បាក់បែក ដោយ​គេ​សង្ស័យថា ជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​សព នៅ​កន្លែងកើតហេតុ​តែម្តង​។​

​តាម​ប្រភពពី​ក្រុមគ្រួសារ​សាច់ញាតិ ដែល​បាត់​ការទាក់ទង ជាមួយ​ជនរងគ្រោះ​តាំងពី​យប់ ថ្ងៃទី​១១ វិច្ឆិកា ក៏មាន​ការសង្ស័យថា ជនរងគ្រោះ ជួប​គ្រោះថ្នាក់ និង​បាននាំគ្នា​តាមរក​ដែរ ក៏ប៉ុន្តែ​រក​មិនឃើញ​ឡើយ​។ រហូតមកដល់​ថ្ងៃទី​១៥ វិច្ឆិកា ទើប​ទទួល​ព័ត៌មាន​ថា ប្រជាពលរដ្ឋ ប្រទះឃើញ​សព និង​ម៉ូតូ បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចុះមក​ពិនិត្យ​សព នៅ​កន្លែងកើតហេតុ បន្ទាប់មក សាច់ញាតិ ក្រុមគ្រួសារ បាននាំគ្នា​មក​មើល ទើប​ដឹងថា ជនរងគ្រោះ គឺ​ពិតជា​កូន​របស់ ពួកគាត់​មែន​។​

​ក្រោយពី​សមត្ថកិច្ច ពិនិត្យ​សព​រួច បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គ្មាន​អ្នកណា​ដឹង និង​ជួយ​ទាន់ ទើប​បណ្តាល​ឲ្យ ជនរងគ្រោះ បាត់បង់​ជីវិត បែបនេះ​តែម្តង​។ បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...