គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា បញ្ចប់​ការពិនិត្យ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​ការទូទាត់​ថវិការដ្ឋ​ឆ្នាំ​២០១៩

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ​៖គណៈកម្មការ​ជំនាញរ​ដ្ឋ​សភាបានបញ្ចប់​ការពិនិត្យ ពិភាក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១និង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​ក្រោយ​ពី​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលជា​អ្នកស្នើ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ ត្រូវបាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភាបញ្ចប់​ការ​ពិនិត្យ​សិក្សា​តាម​នីតិវិធី​ទាំងស្រុងនិង​បាន​ត្រៀម​ផ្ញើ​ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​​វិញ ដើម្បី​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា នាពេលខាងមុខ​។


​សូមជម្រាបថា​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកាឆ្នាំ​២០២០​នេះ​កិត្តិ​សេដ្ឋា​បណ្ឌិត​ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិង​សវនកម្ម​នៃ​រដ្ឋ​ស​ភា​និង​តំណាង​​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំងពីរ​ខាងលើ​ជា​ចុងក្រោយ ដោយមាន​ការចូល​រូ​ម​ពី លោកជំទាវ​បណ្ឌិត សោម គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ផងដែរ​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យអូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថាសេចក្តី​ព្រាង​ច្បាប់​​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការ​ណ៍​ដែល​ជំងឺ​កូ​វីដ​-១៩ ដែល​នាំមក​នូវ​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ហានិភ័យ​ជាច្រើនដែល​មិន​ធ្លាប់មាន​ពីមុនមក ចំពោះ​តំបន់ និង​ពិភពលោក​ទាំងមូល​។ កម្ពុជា​​ក៏​មិនអាច​គេច​រួច​ពី​ផលវិបាក​អាក្រក់​ទាំងនេះ​ដែរ ហើយ​បាននិងកំពុង​ទទួលរ​ង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​នេះ​មកលើ​បញ្ហា​សុខភាព​សង្គម​-​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ពិសេស​គ្រួសារ​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​ជម្រាប​កិច្ចប្រជុំ​ថា​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្​ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នឹង​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន ព្រមទាំង​ការស្ដារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើន​សេដ្ឋកិច្ច​ក៏ដូចជា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​សំខាន់ៗ​នៃ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ ពិសេស​ការជំរុញ​អនុវត្ត​កិច្ចការ​កែទម្រង់​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​ពាក់កណ្ដាល​អាណត្តិ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​បំណងប្រាថ្នា​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា ដែល​ចង់ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​មោទនភាព​ជាតិមាន​អនាគត​ដ៏​រុងរឿង​ភ្លឺស្វាងត្រចះត្រចង់និង​​ជា​​រដ្ឋ​អធិបតេយ្យ​មួយ​រឹងមាំដែល​គោរព​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិប​តេ​យ្យ និង​​​នីតិរដ្ឋ និង​មាន​សន្តិភាព​ពេញលេញ ព្រមទាំង​មាន​កិត្យានុភាព​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ​។

​តំណាង​រាជរដ្ឋាភិបាល​បាន​បន្តថា ថវិកា​ឆ្នាំ​២០២១ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាចជួយ​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​ផង​ទាំង​ពួង ទាំង​ក្នុង និង​ក្រៅប្រទេស សំដៅ​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជានិង​ការពារ​​អាយុជីវិត​ប្រជាជន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ព្រមទាំង​ស្ដារ​និង​ជំរុញ​ការ​ងើប​ឡើង​​វិញ​នូវ​កំណើនសេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​កូ​វីដ​១៩ ។


​ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា គឺជា​ការរៀបចំ​ឡើង​តាម​គោលនយោបាយ​ពង្រឹង​ការគ្រប់គ្រង​ថវិកា ក្នុង​គោលដៅ​ដោះ​ស្រាយ​ឱ្យបាន​ជា​សារ​វ័​ន្ត​នូវ​សេចក្តីត្រូវការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​អាទិភាព​គោល​នយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល និង​តម្រូវ​ការចាំបាច់​ជា​មូលដ្ឋាន​របស់​ក្រសួង ស្ថាប័ន​នានា ដើម្បី​បម្រើ និង​ផ្ដល់នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​ការទន្ទឹងរង់ចាំនិង​បំណងប្រាថ្នា​របស់​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត​នៅក្នុង​ឆ្នាំ​២០​១៩ ដែលជា​ឆ្នាំ​ទី​១​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ជាពិសេស​ពី​ការអនុវត្ត​ឱ្យចេញ​ជា​លទ្ធផល​ជាក់ស្ដែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប និង​សមាជិក​ចូលរួម​ប្រជុំ បាន​គាំទ្រ​ដល់​សេចក្តីព្រាងច្បាប់​ទាំងពីរ និង​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ​រៀបចំ​ឡើង​ស្របតាម​ច្បាប់​ជា​ធរមាន​និង​ទាន់ពេលវេលា​និង​សមស្រប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​និង​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤របស់​រាជ​រដ្ឋា​ភិបាល​។​

​គណៈកម្មការ​រដ្ឋសភាបាន​ឯកភាព​គាំទ្រ​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​និង​សម្រេ​ច​​បញ្ជូន​សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដើម្បី​​​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា នាពេលខាងមុខ​៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...