Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​ជនស...

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង ១ គីឡូក្រាម នៅលើ​ទឹកដី ខេត្តកំពង់ស្ពឺ

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ជាង ១ គីឡូក្រាម នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ បាន​ត្រូវ​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​និង កំពុង​សាកសួរ ហើយ​បាន​ឈានទៅ កសាង​សំណុំរឿង រួច​បញ្ជូនទៅ​សាលាដំបូង ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។​

​សមត្ថកិច្ច​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ប៊ុន ចាន់​ដា​រ័ត្ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ត្រូវ នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ដោយមាន​ការសម្របសម្រួល ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលា ដំបូង ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ និង​ចាប់យក​ថ្នាំញៀន ប្រមាណ​ជាង ១ គីឡូក្រាម ទុកជា​វត្ថុតាង​។ សារធាតុ​ញៀន ដែល​សមត្ថកិច្ច បាន​ដកហូត​នោះ ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១.២៨៥,៨៥ ក្រាម ។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា ក្រោយពី​បាន​សាកសួរ​រួចហើយ មន្ត្រី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នេះ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular