Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​ដឹកនាំ...

ប្រមុខ​ដឹកនាំ​កំពូលសម្រាប់​កិច្ចព្រមព្រៀងភាពជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​តំបន់​អា​សិប ជួបប្រជុំ​លើក​ទី​៤ និង​ធ្វើជា​សក្ខីភាពនៅក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​អា​សិប

ដោយៈ គ​ន្ធា – ទេព មង្គល / ភ្នំពេញៈ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចូលរួម កិច្ចប្រជុំ​កំពូល លើក​ទី​៤ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (​អា​សិប​) តាម​ប្រព័ន្ធ​វីដេអូ ( Leaders of the RCEP Participating Countries met for the Fourth Time and Witnessed the Signing of the RCEP Agreement via Video Conference ) ដោយមាន​ការចូលរួម ពី​ប្រមុខ​ដឹកនាំ​អា​សិប ទាំង​១៥ និង​អគ្គលេខាធិការ អាស៊ាន ដើម្បី​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​នូវ​អាណត្តិ​ផ្តល់ឱ្យ​រដ្ឋមន្ត្រី អា​សិប កាលពី​កិច្ចប្រជុំ​កំពូល លើក​ទី​៣ និង​ធ្វើជា​សក្ខីភាព នៅក្នុង​ពិធី​ចុះហត្ថលេខា កិច្ច​ព្រម ព្រៀង​អា​សិប​។​

​ប្រមុខ​ដឹកនាំ​អា​សិប បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋមន្ត្រី និង​អ្នកចរចា​អា​សិប ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​រយៈពេល ៨​ឆ្នាំ កន្លងមកនេះ និង​សម្រេចបាន នូវ​អាណត្តិ ដែល​បាន​ផ្តល់ឱ្យ កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប លើក​ទី​៣ ឆ្នាំ​២០១៩ កន្លងទៅ ។

​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល បានប្រគល់​សិទ្ធិ​ជូន​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ​។ ការសម្រេចបាន នូវ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ ជា​សមិទ្ធផល ដ៏​មាន​សារសំខាន់ ជា​ប្រវត្តិសាស្ត្រ សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួមចំណែក ក្នុងការ​គាំពារ និង​លើកកម្ពស់ សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ ពាណិជ្ជកម្ម សេរី​ពហុភាគី ដោយ​ផ្អែកលើ​ច្បាប់ ដែលជា​បុ​រេ​លក្ខខណ្ឌ មិនអាច​ខ្វះ​បាន ស្របតាម​គោលការណ៍ នៃ​ការធ្វើ​ពាណិជ្ជកម្ម ដោយ​សេរី និង​យុត្តិធម៌​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់ ដំណើរការ នៃ​ការអភិវឌ្ឍ​សង្គម -​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ អា​សិប ក៏​ដើរតួនាទី ជា​កាតាលីករ មួយ​ផងដែរ​ក្នុងការ ចូលរួមចំណែក ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន នៅក្នុង​តំបន់ ព្រមទាំង​ជួយ​ស្តារ​សង្គម -​សេដ្ឋកិច្ច​តំបន់​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ ជំងឺ​កូ​វីដ​-១៩ បានបញ្ចប់​។​

​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​អា​សិប នាពេលនេះ បង្កើតបាន​នូវ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី​ដ៏​ធំ​បំផុត ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ​៖ (១) ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប ប្រមាណ ២៦,២ ទ្រី​លាន ដុល្លារ​អាមេរិក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ពិភពលោក និង (៣) ទំហំ​ពាណិជ្ជកម្ម ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (​ផ្អែកលើ ទិន្នន័យ​ឆ្នាំ​២០១៩)​។

​សម្រាប់​កម្ពុជា ផ្អែក​តាម​លទ្ធផល នៃ​ការចរចា និង​ការសិក្សា របស់​វិទ្យាស្ថាន ERIA បានបង្ហាញ ថា ក្រោយពី​កិច្ចព្រមព្រៀង​អា​សិប​នេះ ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការនាំចេញ របស់​ម្ពុ​ជា នឹង​កើនឡើង​ចំនួន ៧,៣% វិនិយោគ​ចំនួន ២៣,៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.) កើន​ចំនួន​ប្រមាណ ២% លើ ផ​.​ស​.​ស​. ដែលមាន​បច្ចុប្បន្ន​។​

​នៅក្នុង​ឱកាស​នេះដែរ ប្រមុខ​ដឹកនាំ​អា​សិប បាន​លើកទឹកចិត្ត ឱ្យ​ប្រទេស​ជា​សមាជិក​ព​ន្លឿ​ន ការបញ្ចប់​នីតិវិធី ក្នុងស្រុក ក្នុង​ការផ្តល់​សច្ចាប័ន ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជា​ធរមាន ក្នុងពេល​ដ៏​ខ្លី​ខាងមុខ សំដៅ​អនុញ្ញាតឱ្យ​ប្រទេស ជា​សមាជិក​ទាំងអស់ អាច​ប្រើប្រាស់ និង​ទាញ យក អត្ថប្រយោជន៍ ជា​អតិបរមា ពី​កិច្ចព្រមព្រៀង​អា​សិប​នេះ​។

​ប្រមុខ​ដឹកនាំ​អា​សិប ក៏បាន​បញ្ជាក់​ជាថ្មី​ថាៈ កិច្ចព្រមព្រៀង​អា​សិប នៅតែ​បើកចំហ​ទទួល ស្វាគមន៍ ភាគី​ឥណ្ឌា​ជានិច្ច នាពេល​អនាគត ខាងមុខ ៕​PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បើក​ម៉ូតូ​បុក​គ្នា រងរបួស...

ដោយៈ ចាន់តូ/ភ្នំពេញៈ យុវជ...

វិស័យ​ឯកជន​៖ សហគ្រាស​កែច្...

​ដោយ​: ពៅ​និមល​/​ភ្នំពេ...

ក្រុមកម្មករ​ជនជាតិ​ចិន​និ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

បក្សប្រឆាំង​ស្នើ​ឱ្យ​រដ្ឋ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...